ក្នុងរយៈពេល១ថ្ងៃ​ នគរបាលស្រុកភ្នំព្រឹកបង្រ្កាបល្បែងស៊ីសងចំ​នួ​ន៨ករណី​ ឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន២៩​នាក់

ខេត្តបាត់ដំបង÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន ​ស្នងការ​នគរបា​ល​ខេត្តបាត់ដំបង​ ជាប់ជាប្រចាំ ក៏ដូចជាយោបល់របស់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃអង្គារ ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​នេះ​ លោកវរសេនីយ៍ទោ ហេង​ បារាំង​ អធិ​ការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាប​អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបាន​ ចំនួន៨ករណី​ ឃាត់អ្នកប្រព្រឹត្ត​ ចំ​នួន២៩នាក់​,​ស្រី២១នាក់ ហើយនគរបាលបានធ្វើការអប់រំណែនាំឲ្យពួកគាត់​បញ្ឈប់​សក​ម្ម​ភាពល្មេីសច្បាប់នេះជាបន្តទៀត។

សូមជម្រាបជូនថា​ ការបង្រ្កាបចំនួន៨ករណីនេះនគរបាល​ អនុវត្តក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ​ ហេីយបេីគិតក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះនគរ​បាលស្រុកភ្នំព្រឹក​ ធ្វេីការបង្រ្កាបចំនួន​១១ករណី​ ដោយក្នុងនោះមានទាំងល្បែងស៊ីសង​ ល្បែងកន្ទុយ​លេខ​ ​និងការប្រមូលផ្តុំគ្នាលេងបា​ល់​ទះជាដេីម​ ហេីយក្នុងចំណោមនោះមានអ្នក​ប្រព្រឹត្តរហូតដល់ចំនួន៧២នាក់​ ស្រី៣២នាក់​ ។

សូមជម្រាបថាស្រុកភ្នំព្រឹកជាស្រុកមួយដែលលេចឡេីងនូវករ​ណីឆ្លងជម្ងឺកូវីដ-១៩​ខ្លាំង​ ហេីយមួយចំណែកនៃការឆ្លង​​គឺដោយសារតែពួកគាត់​ប្រមូល​ផ្តុំគ្នាប្រព្រឹ​ត្តល្បែងស៊ីសងនេះតែម្តង៕