ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះមួយកន្លែង​ នៅក្នុងបុរីពិភពថ្មីឈូកមាស​ ក្នុងខណ្ឌសែនសុខ​

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៦និង០៥នាទីព្រឹក​ ថ្ងៃទី១២​ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៣១​ ផ្លូវB ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់មានឈ្មោះ​ អោក​ សីហា ភេទប្រុស អាយុ​ ៣១ឆ្នាំ​ ជាអ្នកលក់កាហ្វេ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការ​ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ម៉ាស៉ីនឆុងកាហ្វេ,​ ម៉ាស៉ីនវិចខ្ចប់កាហ្វេ,​ ម៉ាស៉ីនកិនគ្រប់កាហ្វេ,​ ម៉ាស៉ីនក្រឡុកកាហ្វេធុងទឹកកកសម្ភារៈមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើ ៤ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៦និង៣៥នាទីព្រឹក ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១៕