បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា

កណ្តាល÷ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៥៨ នាទី ចំនុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ប៉ុន សុគីម ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម (-)និង ធ្លាប់ជាប់ពន្ធនាគារខេត្ត កណ្តាល រយះពេល ២ ឆ្នាំ ពីបទប្រើហិង្សាដោយចេតនា
វត្ថុតាងចាប់យក÷កំណាត់ឈើមូល មានជាប់ដែកគោល ប្រវែង ៦៥ សង់ទីម៉ែត្រ។
សភាពរឿងហេតុ÷ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ កំពង់ដាក់កូនប្រុសឈ្មោះ គឺ ចាំងពន្លឺ អាយុ៣ឆ្នាំ ឲ្យដេកលើអង្រឹង ខណះនោះកូន
ប្រុសរបស់ជនរងគ្រោះ បានចុះពីក្នុងអង្រឹងរត់ចេញទៅលើផ្លូវបេតុងមុខផ្ទះ ក្នុងពេលនោះជនរងគ្រោះ បានរត់ចាប់កូននៅមុខផ្ទះ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះ សឿន ពិសី បានយកកំណាត់ឈើ មកវាយជនរងគ្រោះ ហើយត្រូវជនរងគ្រោះយកដៃខាងស្តាំរង បណ្តាលអោយរងរបួសកំភួនដៃខាងស្តាំ រួចហើយក៏រហូតកំណាត់ឈើខាងលើនោះពីដៃ បន្ទាប់មកជនសង្ស័យ
បានដាល់ទៅលើជនរងគ្រោះជាច្រើនដៃចំត្រង់មុខ បណ្តាលឲ្យរងរបួសច្រមុះហូរឈាម រួចមកជនរងគ្រោះ បានតេទូរសព្ទ័ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះចិន ភ្លាមនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕