ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) បន្តគាំទ្រការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងខេត្តចំនួន ៤

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ លោក ម៉ែន ភារម្យ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមការងារ បានជួបប្រជុំពិភ្សាជាមួយក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិប្រទេសជប៉ុន (JICA) និងតំណាងមន្ទីរទេសចរណ៍ក្នុងគោលដៅគម្រោង ដើម្បីពិភាក្សាលម្អិតលើការគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងខេត្តកំពង់ឆ្នាំង ពោធិសាត់ កំពង់ស្ពឺ និងកំពត តាមរយៈគម្រោងរយៈពេលខ្លីរួមមាន (១) ជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (២) ការកសាងហេដ្ឋារចនាសម្ព័ន្ធជាបង្គន់អនាម័យសាធារណៈ (៣) ការបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ហូកា និងផ្សព្វផ្សាយទេសចរណ៍ និង (៤) ការធ្វើអង្កេតលើស្ថានភាពបច្ចុប្បន្នសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តគោលដៅរបស់គម្រោង៕