ម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់និងខូចខាតម៉ាស៊ីនច្រូតស្រូវម៉ាកKubota ទាំងស្រុង

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ មានករណីម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់និងខូចខាតម៉ាសុីនច្រូតស្រូវម៉ាកKubota ទាំងស្រុង។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិថ្មី ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។

កំលាំងជំនាញស៊ីម៉ាក់និងកំលាំងសមត្ថកិច្ចបន្តស៊ើបអង្កេតករណីនេះ និងស្វែងរកព័ត៌មានលំអិតអំពីស្ថានភាពចំការមីននៅទីតាំងចំនុចឆ្នាន់១នៃភូមិថ្មីនេះ។

អគ្គនាយកស៊ីម៉ាក់ សូមសំដែងនូវការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់និងខូចខាតទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ដោយសារផ្ទុះគ្រាប់មីនតោនស្ថិតក្នុងវាលស្រែដែលបានដាំដុះស្រូវជាច្រេីនឆ្នាំហេីយមកនេះ។

សំណល់សង្គ្រាមពិតជានៅតែបន្តគំរាមកំហែងសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងការប្រើប្រាសទឹកដីសុវណ្ណភូមិដេីម្បីជីវភាពរស់នៅរបស់ខ្លួន ៕

ប្រភព៖ អគ្គនាយកស៊ីម៉ាក់