ស្លាប់ម្នាក់និងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ

ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥និង២០នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះKm73-74 ចំណុចមុខតូបលក់ដូរឈ្មោះ ម៉ាន រួន ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ មានម៉ូតូ០១គ្រឿងម៉ាកZoomer x ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1GM 5406 បើកបរដោយឈ្មោះ រ៉ុម សុខភារម្យ ភេទប្រុស អាយុ៣៧ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ដោយជនរងគ្រោះបើកបរម៉ូតូពីទិសខាងជើងទៅត្បូង លុះពេលដល់ចំណុចខាងលើក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់០១គឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ និងរបួសអ្នករួមដំណើរ ០១នាក់ឈ្មោះទឹម សុជាតា ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រោយកើតហេតុអ្នកបើកបរម៉ូតូរ៉ឺម៉កបានរត់គេចខ្លួនបាត់ ៕