មនុស្សម្នាក់បានស្លាប់ និង៣នាក់របួសធ្ងន់ស្រាលក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត

សមត្ថកិច្ចបានអោយដឹងថារថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនផ្លូវចុះចំណោតក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែកមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅផ្លូវក្កៅស៊ូរ ស្ថិតភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

លោកវរសេនីយ៍ទោ យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តបង្កម៉ាកHYUNDAl ពណ៌លឿង ស្លាកលេខភ្នំពេញ 3C-1167 បើកបរដោយឈ្មោះ តុត គ្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិដារកណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រត់គេចខ្លួនបាត់ក្រោយកើតហេតុ។

លោកនាយការិយាល័យបន្តថា មធ្យោបាយត្រូវបានកម្លាំងជំនាញពិនិត្យរួចកំពុងស្ទូចយកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំណែកជនរងគ្រោះទាំងបីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែកសពត្រូវបានកម្លាំងប្រគលជូនបងប្រុសបង្កើតនិងតំណាងក្រុមហ៊ុនLNSK ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ