នគរបាលស្រុកភ្នំព្រឹកបង្រ្កាបល្បែងស៊ីសង​ ចំ​នួ​ន៦ករណី​ ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន២០នាក់​ ធ្វើការអប់រំ

ខេត្តបាត់ដំបង÷ ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបា​ល​ខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃសុក្រ​ ទី១៣ ខែ​សីហា​ ឆ្នាំ​២០២១​ ​ លោកវរសេនី​យ៍​ទោ ហេង​ បារាំង​ អធិ​ការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងបង្រ្កាប​អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន៦ករណី​ ឃាត់អ្នកប្រព្រឹត្តចំនួន២០នាក់,​ស្រីចំនួន​១១នាក់ កម្លាំងយើងបានធ្វើការអប់រំណែ​នាំឱ្យពួកគាត់​បញ្ឈប់​សក​ម្ម​ភាពល្មេីសនេះជាបន្តទៀត។

ក្នុងសកម្មភាពបង្រ្កាបនេះស​មត្ថកិច្ចនគរបាលធ្វេីការដក​ហូតបានបៀចំនួន៦ហ៊ូ​ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចសន្យាអប់រំណែនាំ​ដែលសមត្ថកិច្ចបានធ្វេីការអបរំចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មេីស​បន្តទៀត សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩​ ក្នុងសហគមន៍​ដែលបណ្តាលមក​ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង​នាពេលកន្លងមក៕