ជនសង្ស័យប្រុសស្រីចំនួន​​ ០៧នាក់​ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន

នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ២០២១​ នៅវេលាម៉ោង ១៤ និង០០ ​លោកអនុសេនីយ៍ឯក​ គង់​ សុភ័ក្រ្ត​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​និមិត្ត​ បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះល្បាត​ក៏ប្រទះឃេីញជនសង្ស័យម្នាក់​ ឈ្មោះ​ យូសុរះ​ រូសាត់​ ភេទប្រុស​ អាយុ ២១ឆ្នាំ​ រស់នៅភូមិនិមិត្ត៣​ សង្កាត់និមិត្ត​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។ វត្ថុះតាងដកហូតបាន -ម៉្សៅក្រាមពណ៍សថ្លាសង្ស័យម៉ាទឹកកក​ ០៧​កូនថង់តូច -កម្ទេចថ្នាំពណ៍ក្រហមលាយម៉្សៅក្រាមពណ៍សថ្លា​ ០១​កូនថង់តូច​ -បំពង់កែវសម្រាប់ប្រេីប្រាស់គ្រឿងញៀន​ ០១​ -បំពង់ចូលគ្រឿងញៀន​ ០១​ ,-សម្ភារះដកហូត: ទូរស័ព្ទ​ ០១​គ្រឿង

ក្រោយមកជនសង្ស័យឈ្មោះ​ យូសុះ​ រូសាត​ បានឆ្លេីយសារភាពនិងសហការជាមួយសម្ថកិច្ចដោយមានទំនាក់ទំនងតាមទូរស័ព្ទ​ រហូតឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់​ នៅថ្ងៃទី​ ១៤​ ខែសីហា​ ឆ្នាំ២០២១​​ វេលាម៉ោង​ ១១​ និង៣០នាទី​ ដោយមានការបញ្ជាពីលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ កម្លាំងប៉ុស្តិ៍និមិត្ត​បានសហការជាមួយ កម្លាំងផែនគ្រឿងញៀន​ ក្រុងប៉ោយប៉ែត​ ចុះបង្រ្គាបបាន០២ក្រុម​ មានគ្នាចំនួន​ ០៧នាក់​

ក្រុមទី០១ នៅចំនុចភូមិនិមិត្ត៣​ សង្កាត់និមិត្ត​ ក្រុងប៉ោងប៉ែត​ ជនសង្ស័យ​មានឈ្មោះដូចតទៅ​ ១/ឈ្មោះ ស្រី ចំរុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិនិមិត្ត២ សង្កាត់និមិត្ត​ ក្រុងប៉ោងប៉ែត​ -វត្ថុតាងដកហូត ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៣កូនថង់តូច ២/ឈ្មោះ ស៊ុន គឹមសល់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ,-សម្ភារៈដកហូត ទូរសព្ទ័ ០១គ្រឿង ៣/ឈ្មោះ​ ស​ ណារុង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅភូមិភ្នំធំថ្មី សង្កាត់និមិត្ត​ក្រុងប៉ោងប៉ែត​ ,-សម្ភារ:ដកហូត ទូរសព្ទ័ ០១គ្រឿង ៤/ឈ្មោះ រឿង បូង៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ៥/ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅក្រុងសិរីសោភណ្ឌ -វត្ថុតាងដកហូត: ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៤កូនថង់តូច​ -ថ្មពណ៌ក្រហម មានអក្សរ wy ២គ្រាប់កន្លះ​ ,-សម្ភារៈរហូត គ្មាន

ក្រុមទី០២ នៅចំនុចភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ​ជនសង្ស័យ ០១/ឈ្មោះ តូច ប្រុស ភេទប្រុស​ អាយុ២២ឆ្នាំ រស់នៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ -វត្ថុតាងដកហូត ម៉្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៧កូនថង់តូច -សម្ភារៈដកហូត ទូរសព្ទ័ ០១គ្រឿង

ក្រោយមកយើងបាននាំជនសង្ស័យទាំង ០៧ នាក់ខាងលើ ទៅធ្វើតេស្តសំណាករកមេរោគកូវីត១៩ ទទួលបានលទ្ធផលអវិជ្ជមាន ក៏បញ្ជូនបន្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕