ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនចំនួន​០១នាក់ ឈ្មោះ​ ដូង ប្រុស ភេទ​ប្រុស​ ឆ្នាំកំណេីត​ ១៩៧៥ ជនជាតិ​វៀតណាម មុខរបរ​មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ​ភូមិ​០៣ សង្កាត់​០៣ ក្រុង/ខេត្តព្រះសីហនុ​ ។

វត្ថុតាងដកហូតបានរួមមាន​:​ ម្សៅក្រាពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ ៤៦កញ្ចប់​ធំ និង ១៧កញ្ចប់តូច ទូរសព្ទ័​ ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង សំភារៈវិចខ្ចប់ មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួន ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕