ឡកំដៅពោតមួយកន្លែងនៅស្រុកលើកដែក រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះ

កណ្ដាល÷ នៅថ្ងៃអាទិត្យ០៧កើត ខែស្រាពណ៏ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០២ និង១០ នាទីរំលងអាត្រានៅចំណុចទីតាំងឃ្លាំងឡកំដៅពោតរបស់ឈ្មោះ សូ ឡង ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរលក់ដូរ មានទីតាំងនៅក្បែរមាត់ទន្លេមេគង្គស្តិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង៖

១-រថយន្ដស្រុកលើកដែក០១គ្រឿង

២-រថយន្ដ ស្រុកកៀនស្វាយ០១គ្រឿង

៣-រថយនមតស្រុកពាមជរខេត្តព្រៃវែងចំនួន០១គ្រឿង

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដាច់ចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបន្ទាន់ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដោយបានប្រើប្រាស់ទឹកអស់ចំនួន០៨ ឡាន ទើបគ្រប់គ្រងភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង០៧: ០០ នាទីព្រឹក។

-រងការខូចខាតរួមមាន៖

១-ឃ្លាំងឡកំដៅពោតទំហំ ២៥ × ៤០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ២-ពោតក្នុងឡចំនួន០៣ឡសរុបចំនួន៥០តោន។

៣-សម្ភារះនៅក្នុងឃ្លាំងជាច្រើនទៀត។

សរុបការខូចខាតរួមចំនួន៥០,០០០ដុល្លាអាមេរិច

ការសន្និដ្ឋានអគ្គីភ័យនេះបង្កឡើងដោយម្ចាស់ឃ្លាំងខ្វះការប្រុងប្រយ័ត្ន ពុំបានបិតប៉ារែ៉តភ្លើងពេលធ្វើការងារចប់ជាហេតុឆ្លងចរន្តអគ្គីសនី ទើបបង្ករឲ្យមានការឆាបឆេះតែម្ដង។សូមបញ្ចាក់ករណីនេះមិនបណ្ដាលមនុស្យរងរបួសនិងមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតនោះឡើយ៕