នគរបាលក្រុងបាត់ដំបងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសអនុវត្តតាមច្បាប់

កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១វេលាម៉ោង​២១និង៣០នាទីអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងផ្នែកជំនាញសហការណ៍ជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំ​ការ​សំរោង​អនុវត្តដីកាចាប់ខ្លួនលេខ​៤៦៤ត-ព្រ ចុះថ្ងៃទី២៨ខែ​ កក្ដដា​ ​ឆ្នាំ​២០២១ ចេញដោយលោកឆៃ វីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់​ដំ​ប​ង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះសាយ សឹង្ហ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបា​ត់ដំ​បងពីបទហិង្សា​​ដោយចេតនាមានស្ថានទម្ងន់​ទោ​ស ប្រព្រឹត្តកាលពីថ្ងៃទី០៧​ខែ​ ឧសភា​ ឆ្នាំ​២០​២១​នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបាត់​ដំបងបាន​រៀបចំបញ្ជូនជនត្រូវចោទខាងលេីមកកាន់ការិ​យាល័យជំនាញនៅស្នងការដ្ឋានអនុវត្តតាមនីតិវិធីបន្ត​៕