មុខសញ្ញាលួចទ្រព្យសម្បត្តិចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតម៉ូតូអនុវត្តតាមផ្លូវច្បាប់

កាលពីថ្ងៃទី​១៥​និងទី១៦ ខែ​ សីហា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​កន្សៃបន្ទាយ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​និងនៅចំណុចភូមិអូរមុនី​០១​ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ក​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមជា​មួយយោបល់លោក​វរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងដោយ​មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដែល​ដឹកនាំ​ដោយ​​លោក​វរសេនីយ៍ឯក​ ស​ គឹមឡុង​ ជា​អធិ​ការនគរបាលស្រុក​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​(​យក​ម៉ូតូ​)​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់​មក​កាន់​ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបងដេីម្បីធ្វេីការសាកសួរស្រាវជ្រាវក្នុងនោះគឺ

១-ឈ្មោះ​ សេង​ វីឡៃ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំប​ង​១​​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ រូន​ សម្បត្តិ​ ហៅ​ ញ៉ូវ​ ភេទប្រុ​ស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរមុនី១​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថា​កាលពី​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០ ២០​វេលាម៉ោង​ ១៨និង​១០​ នាទី​នៅ​ចំណុច​ ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ជនសង្ស័យ​ខាងលេី​ បាន​ចូលរួម​ធ្វេី​សកម្មភាព​ លួច​យក​ម៉ូតូ​ ម៉ាក​ HONDA SCO​OPY ពណ៌​ ស​ស៊េរីឆ្នាំ​ ២០១៣​ លេខតួ-ម៉ាស៊ីន​ 8018614 ពាក់​ស្លាកលេខ​ បាត់ដំបង​ 1Q – 05​5​5 ដែល​ជា​របស់​ជនរង​គ្រោះ​ឈ្មោះ​ ជិន​ ប៉ូច​ ភេទស្រី​ អាយុ​ ៤០​ឆ្នាំ​មានទីលំនៅ​ចំណុច​កេីត​ហេតុ​ខាងលេី​ ។

ក្រោយកេីតហេតុជនងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសម្ថកិច្ចនគរបាលហេីយសមត្ថកិច្ចបានធ្វេីការស្រាវ​ជ្រាវ​រហូតឈានទៅកំណត់​មុខសញ្ញានិងបានធ្វេីការឃាត់ខ្លួនតែម្តង។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ស្កុបពី​ពណ៌​ស​ បាញ់​ថ្នាំ​ពណ៌​ ខ្មៅ​ ខៀវ​ លេខ​តួ​-ម៉ាស៊ីន​ 801​8614 គ្មាន​ស្លាក លេខ​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាងសំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯម៉ូតូបានប្រគល់ជូមម្ចាស់វិញ៕