យ៉ាងហោចណាស់មនុស្ស ០២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ​

ខេត្ត​កំពង់​ឆ្នាំង​៖ ថ្ងៃច័ន្ទ ៨ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១​ វេលាម៉ោង ០៩:១៦​ នាទីព្រឹក​​ មានករណីអគ្គិភ័យមួយបានកេីតឡេីង​បណ្តាល​ឲ្យ​ឆេះផ្ទះចំនួន​ ០១​ ខ្នង​ ទំហំ ១២×០៥ម៉ែត្រ​ ដែល​ស្ថិត​នៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ​ ខេត្ត​កំពង់​ឆ្នាំង​ ម្ចាស់ផ្ទះ ឈ្មោះ អ៊ូ ចាន់នឿន ភេទប្រុស អាយុ ៧០ឆ្នាំ នឹង ប្រពន្ធឈ្មោះ សួន សំអូន ភេទស្រីី នឹងបណ្តាល​ឲ្យ​កូន​ចំនួន​ ​០២​ នាក់បានស្លាប់​​ រួម​មាន​៖

១.​ ឈ្មោះ​ នឿន ចិត្រា ភេទប្រុស អាយុ ១០ឆ្នាំ​ ។

២.​ ឈ្មោះ​ នឿន ចាន្ថា ភេទស្រី អាយុ ០៧ឆ្នាំ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។

មូលហេតុបណ្តាល​មកពីឆ្លងចរន្តអគ្គិសនី​ ពេលឪពុកម្តាយចេញទៅធ្វើការបាត់និងតាយាយមិននៅផ្ទះ៕