មុខសញ្ញាលួចម៉ូតូពីស្រុកបាណន់​ត្រូវសមត្ថកិច្ចស្រាវ​ជ្រាវបង្រ្កាបបាននៅស្រុកមោងឫស្សី

កាលពីថ្ងៃទី​១៥​ខែ​សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​១៣និង១០​ នាទី​នៅ​ចំណុច​ភូមិ​កន្សៃបន្ទាយ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ អនុវត្តតា​ម​ យោបល់ដឹកនាំរបស់លោក​ឧត្ដមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់ដំបង​ រួមជា​មួយយោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយកមានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ផងនោះ​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យនគរបាលព្រហ្មទ័ណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​ ​បានដឹកនាំកម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បង្ក្រាប​ សហការណ៍ជា​មួយ​កម្លាំង​ អធិ​ការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ ដែលមាន​លោក​វរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិការនគរ​បាលស្រុក​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​លួច​(​យក​ម៉ូតូ​)​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័យ​ ចំនួន​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីនធ្វេីការដ្រាវជ្រាវនោះគឺឈ្មោះ​ សេង​ វី​ឡៃ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរីឆ្នាំ​២០២០​ បិតតែម​ ឆ្នាំ​២០២១​ ​គ្មានស្លាក លេខ​ (​ ជា​របស់​ជនរងគ្រោះ​ )​ ។

-​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​DUKEពណ៌​ខ្មៅ​ស៊េរីឆ្នាំ​ ២០១៥​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 1G – 3000 ។

សូមជម្រាបជូនថា​ កាលពី​ថ្ងៃទី​២៨​ខែ​ មិថុនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ប្រហែល​ ១៧និង០០​ នាទី​នៅ​ចំណុច​ ភូមិ​តាស៊ង​ ឃុំ​បាយដំរាំ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​​ ជនរងគ្រោះ​ ឈ្មោះ​ ឃី​ ស៊ីតយី​ ភេទស្រី​ អាយុ​ ៣០​ ឆ្នាំ​ ត្រូវបានជនសង័្សយលួច​យកម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ ឌ្រីម​សេ​១២៥​

ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​​ ពាក់​ស្លាកលេខ​ បាត់ដំបង​1AJ – 9589 ។ នៅក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េី​ប​អង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតធ្វេីការឃាត់ខ្លួនតែម្តងនិងថកហូតវត្ថុតាងម៉ូតូមកវិ​ញ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានកាកសាងសំ​ណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​នីតិវិធី​ ច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនងគ្រោះវិញ៕