ប្តីប្រពន្ធ​ ២នាក់​ ឈ្លោះគ្នាបានដុតពូក​ បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន​ នៅខណ្ឌបឹងកេងកង

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១និង១៨នាទីរសៀល​ ថ្ងៃទី១៨​ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវមុន្នីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់មានឈ្មោះ​ គឹម​ វាសនា ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ ជាកម្មករ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឈ្លោះប្រកែតគ្នា​ ហេីយដុតពូជ។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុង​ ទំហំ​ ៤ម៉ែត្រ​ x​ ៤ម៉ែត្រ​ ឆេះពូកអស់ទាំងស្រុង​ ព្រមទាំងសម្ភាៈផ្ទះបាយ​មួយចំនួន​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើ ៤ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១និង២៥នាទីរសៀល​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២១៕