មេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ០៣នាក់ តត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ខណៈដែលប្រជាពលរដ្ឋប្រុសស្រី​ក្មេង​ចាស់ ៤៤នាក់ ជាជនរងគ្រោះក្នុងករណី​នេះត្រូវបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ

នៅព្រឹកព្រលឹមថ្ងៃទី១៧​ខែសីហា ឆ្នាំ២០២១វេ​លា​វេលាម៉ោង​៧ និង៥៨នាទីនៅចំណុចភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង​ លោកវរសេនីយ៍​ទោ​ វេ​ គឹម​ចត់​ អធិការន​គរ​បាលស្រុកកំរៀង​ ដឹកនាំកម្លាំ​ង​ សហការណ៍ជា​មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ​នគោកលេខ ៨១៩​ ដែលមានលោក​វរសេ​នីយ៍ឯក​ ម៉ង់​ ស៊ី​ ជាមេបញ្ជាការ​បង្ក្រាបករ​ណី នាំយក​ចេញដោយមិនស្របច្បាប់សម្រាប់​នាំឆ្លងដែនបានមួយករណីក្នុងបទល្មើសជាក់​ស្ដែង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួ​ន០៣នាក់ រថ​យ​ន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង​ចំនួន​០២​គ្រឿង​ ដោយមានប្រជាពលរដ្ឋ​ ដែលសន្និដ្ឋានថាជាពលករនិងកូនចៅរបស់គាត់ជាជន​រងគ្រោះក្នុងអំពេីនាំចេញនេះចំនួន ៤៤​ នាក់ ស្រីចំនួន​១០​នាក់ អនីតិជនចំនួន ១២នាក់ ស្រី០១នាក់​ ហេីយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។ មេខ្យល់ទាំង០៣នាក់នោះមាន៖

១-ឈ្មោះហេង ច័ន្ទដារា ភេទប្រុ​ស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។

២-ឈ្មោះឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិពពិត ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។

៣-ឈ្មោះសេង ឈុន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដេីរប្រមូលមនុស្ស។

ពេលនេះមេខ្យល់ទាំង០៣នាក់និងរថយន្តផងសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូ​ន​មកការិយាល័យជំនាញអនុវត្តតាមច្បាប់រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅ​លំនៅដ្ឋានវិញ៕