CMAC៖ រុករកឃើញឆ្អឹងសាកសព គ្រាប់មិនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ ក្នុងបាតទន្លេ នៅកោះពាមរាំង ខេត្តព្រៃវែង

អគ្គនាយកស៊ីម៉ាក់បានអោយដឹងថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានធ្វើដំណើរចុះតាមទន្លេពីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម នៃច្រកទ្វាអន្តរជាតិកោះរកាខេត្តព្រៃវែង ។

ទន្ទឹងនឹងនេះក៏បានឈប់ត្រួតពិនិត្យក្រុមការងារបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងនាវាលិចបាតទន្លេនៅកោះពាមរាំង ខេត្តព្រៃវែង ដែលបានរុករកឃើញឆ្អឹងសាកសព គ្រាប់មកនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ ដែលអាចផ្ទុះនាវាដោយសារការពួនស្ទាក់បាញ់និងទម្លាក់គ្រាប់បែកពីយន្តហោះបំផ្លាញនាវាដឹកគ្រាបនោះចោល។

សូមបញ្ជាក់ថា កិច្ចប្រតិបតិ្តការនេះ ដឹកនាំដោយក្រុមការងារអន្តរក្រសួងក្នុងការចុះសិក្សាស្រង់នាវា និងដោះស្រាយករណីគ្រាប់មិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បាននិងកំពុងដំណើរការទៅតាមផែនការ៕

ប្រភព៖ អគ្គនាយស៊ីម៉ាក់