ប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms!

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២១ នេះ ក្រុមការងារទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ​ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម)​ ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។ បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី​ Microsoft Forms បង្កេីតនូវទម្រង់​ Login នៃកម្មវិធីអ៊ីនធឺណិត​ផ្សេងៗ ធ្វេីជាអន្ទាក់លួចយកព័ត៌មានគណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។

អាស្រ័យ​ហេតុ​នេះ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ ដោយ​ធ្វើ​ការពិនិត្យ​ ​ផ្ទៀងផ្ទាត់​អំពី​ប្រភព​ និង​អាសយដ្ឋាន​គេហទំព័រ​ (URL) មុន​នឹង​ធ្វើ​ការ​វាយ​បញ្ចូល​ឈ្មោះ​គណនី​ លេខ​កូដ​សម្ងាត់​ ឬ​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​៕

ប្រភពព័ត៌មាន