អាល់កុលក្លែងក្លាយ​ប្រមាណជិត​ ១តោន​ ត្រូវបានមន្ត្រី​ ក.ប.ប.​ រកឃេីញ​ និងដកហូតនៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ​)៖​ ខណៈពេលដែលមន្ត្រី​ ក.ប.ប.​ ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារ​ក៏ប្រទះឃេីញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ដោយមានការសង្ស័យ​ មន្ត្រីជំនាញក៏បានធ្វេីការត្រួតពិនិត្យ​ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។ តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ​ (មេតាណុល)​ បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន​៩៦០លីត្រមករក្សាទុកដេីម្បីដោះស្រាយទៅតាមនីតិវិធី៕