អ្នកលេងអាប៉ោងមួយកន្លែងនៅក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃទី​១៩​ខែ​ សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១១និង៤២​ នាទី​នៅ​ចំណុច​មាត់​ស្ទឹង​ ស្ថិតនៅ​ក្នុង​ភូមិ​ក្តុល​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​អនុវត្តន៍​តាម​ការ​ណែនាំ​របស់លោក​ ឧត្ដម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោ​បល់លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោ​យ​ មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូងខេត្តបាត់ដំបង​ ផងនោះ​ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបា​ល​​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ល្បែងស៊ីសង​(​ ភ្នាល់​អាប៉ោង​)​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​០៣​នាក់​មក​កាន់​​ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង ។

១-ឈ្មោះ​ ប៊ុត​ វ៉ា​ ភេទប្រុស​ អាយុ ៤៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុងបាត់ ដំបង​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ ណាត​ នី​ ភេទប្រុស​ ​អាយុ​ ៦៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការ សំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ ឡៅ​ ប៊ុន​ហុង​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តុល​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ មេអាប៉ោង​ ចំនួន​ ០១​ គ្រាប់​

-​ ចាន​ សម្រាប់​បង្វិល​ មេអាប៉ោង​ ចំនួន​ ០១

-​ ធុង​ជ័រ​ដាក់​ដី​សម្រាប់​ទ្រ​ចាន​អាប៉ោង​ចំនួន​ ០១​

-​ ផ្តិល​ជ័រ​សម្រាប់​គ្របមេ​​អាប៉ោង​ចំនួន​០១​

-​ កម្រាល​ ការ៉ុង​ សម្រាប់​ចាក់​អាប៉ោង​ចំនួ​ន​ ០១​

-​ ម៉ូតូ​ ចំនួន​ ០២​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាងសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕