GitHub ក្រើនរំឮកអ្នកប្រើប្រាស់ឱ្យបើកប្រើប្រព័ន្ធ 2FA

កាលពីពេលថ្មីៗនេះក្រុមហ៊ុន GitHub បានធ្វើការក្រើនរំឮកជាថ្មីឱ្យអ្នកប្រើប្រាស់បើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។

នៅក្នុងការប្រកាសនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យប្រើកូនសោសុវត្ថិភាព (physical security keys), ប្រព័ន្ធសុវត្ថិភាពដែលមានជាមួយនឹងទូរសព្ទ ឬកម្មវិធីដែលអាចផ្ដល់ One-Time Password (OTP) ដើម្បីការពារគណនីរបស់ពួកគេ។ អ្នកប្រើប្រាស់គួរតែជៀសវាងប្រើទូរសព្ទដើម្បីទទួលបានលេខកូដ OTP តាមរយៈសារ ព្រោះជនខិលខូចអាចប្រើបបច្ចេកវិទ្យា ឬល្បិចផ្សេងៗដើម្បីទាញយកសារទាំងនោះបាន។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន GitHub បានចាប់ផ្ដើមឈប់ប្រើលេខសម្ងាត់ធម្មតាដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារមួយចំនួន ហើយក្រុមហ៊ុនបានងាកមកប្រើ SSH key ឬ token-based ជំនួសវិញ៕

ប្រភពព័ត៌មាន