មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅ​ស្រុកកំរៀង

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១​៤​និង៣០នាទីនៅចំណុចក្រុមទី១៤ភូមិដូង ឃុំបឹង​រាំង ស្រុកកំរៀង ខេត្តបាត់ដំបង​អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ លោកវរ​សេនីយ៍ទោ​ វេ​ គឹមចត់​ អធិការនគរបា​លស្រុកកំរៀង​ បានដឹកនាំកម្លាំងផ្នែកប្រឆាំ​ងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះនួន សម្ភស្ស ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះនី គីរី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លា្ទស្ទិកចំនួន​៣ថង់​ សង្ស័យ​ជាគ្រឿងញៀនប្រភេទមេតំហ្វេតា​មីនម៉ាទឹកកកICE មិនទាន់ថ្លឹងទម្ងន់។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមមានត្រាអក្សរបរទេស WY នៅចំហៀងនៃគ្រាប់ថ្នាំនីមួយៗចំនួន០៧គ្រាប់សង័្សយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ យ៉ាម៉ាមិនទាន់ថ្លឹងទម្ងន់​ ។

ពេលនេះជនសង្ស័យទាំង០២នាក់​ នគរបាលស្រុកបានរៀបចំ​បញ្ជូនមកការិយាល័យជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនិតិវិធី​ ច្បាប់៕