ឃាត់ខ្លួនឪពុកតិរច្ឆានម្នាក់ ពីបទចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេចចំនួន៨ដង

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតជាមួយ នឹង កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី 22 ខែសីហា ឆ្នាំ 2011 បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងបង្កើតបានសម្រេចចំនួន៨ដង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ៣០ នាទី បានទទួលពាក្យបណ្ដឹងកុមារីរងគ្រោះអាយុ១៤ឆ្នាំម្នាក់ បានរៀបរាប់ថា ក្នុងអំឡុងខែកក្កដា ឆ្នាំ 2021នេះឪពុករបស់ខ្លួនឈ្មោះ ឈុន រី បានចាប់រំលោភនាង បានសម្រេច០៧ដង ខណៈដែលម្ដាយរបស់នាងរវល់ទៅលេងផ្ទះបងប្អូននៅស្រុកកំណើតតាមខេត្ត។ រហូតដល់ថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២១ គាត់បានធ្វើសកម្មភាពចាប់រំលោភខ្ញុំបានសម្រេច១ដងទៀតនៅ ក្រោយផ្ទះកន្លែងងូតទឹក។

លោកអធិការ សៅ សារឿន បានបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុន រី បានសម្រេចយកមកសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដូច្នោះមែន។ ជនសង្ស័យឈ្មោះ ឈុន រី ធ្លាប់ជាប់ពន្ធនាគារម្តង កាលពីឆ្នាំ២០០៧ ពីបទរំលោភសន្ទវះលើកអនីតិជន ទើបចេញពីគុកបាន១ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕