នគរបាលវរសេនាតូចការពារព្រំ​ដែន​គោកលេខ៨១៩សហការណ៍ឃាត់ប្រជាពលរដ្ឋប៉ុន​ប៉ងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុង​ប្រទេ​ស​ថៃ ​៤០នាក់

កាលពីយប់ថ្ងៃទី២១​ ខែ​សីហា​ ឆ្នាំ​២០២១ វេលា​ម៉ោង២០និង០០នាទី អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ម៉ង់​ ស៊ី​ មេ​ប​ញ្ជាការវរសេ​នា​តូចនគរបាលការ​ពារព្រំដែនគោក​លេខ៨១៩​ បានចាត់តាំងលោកវរសេនីយ៍ត្រី​ លី​ ឡង់ដែន​ មេបញ្ជាការរងដឹកនាំកម្លាំងផ្នែកនិងកម្លាំងប៉ុស្តិ៍នគរ​បាលតាសែន ចេញល្បាតសហការណ៍ទប់ស្កាត់ពលករ​ប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ​ ដោយមិនស្របច្បាប់ចំនួន​០១ក​រ​ណីនៅចំណុចស្ពានអូតចម្លងស្ថិតក្នុង​ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់​ដំ​បង​ ដោយបានឃាត់ប្រជាពលរដ្ឋចំនួន៤០នាក់​ស្រីចំនួន​១១​នាក់ក្មេងៗចំនួន០៨នាក់។

នៅពេលនេះនគរបាលវរៈព្រំដែនគោកលេ​ខ​៨១៩​ បានបញ្ជូនពួកគាត់​ទៅឱ្យសមត្ថកិច្ចនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងធ្វេីការ​ស្រាវជ្រាវតាមនីតិវិធី​៕