មេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់ចំនួន០៤នាក់​ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង

កាលពីថ្ងៃទី​ ២៣​ ខែ​សីហា​ ឆ្នាំ​ ២០២១​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងក្នុងអង្គភាពបង្រ្កាប​ករណី​ លួចនាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់​ចំនួន​០២​ករ​ណី​ក្នុងនោះមានពលករចំនួនចំនួន​២០នាក់​ ស្រី​១០​នាក់​(​ក្មេង​ ០៤នាក់​ ស្រី​ ០២នាក់​ )​ ។ ជាមួយនេះបានរកឃេីញមេខ្យល់ជាអ្នករៀបចំការនាំចេញចំនួន​០៤នាក់គឺ៖

១-ឈ្មោះ​ សាន់​ ហៃ​ ភេទប្រុស​អា​យុ​ ៥១ឆ្នាំ​ មានទីលំនៅភូមិ​អូរ​ ឃុំសន្តិភាព​ ស្រុកសំពៅលូន​ ​ខេត្ត​បា​ត់​ដំបង​ ជាអ្នកបេីកបរ​តាត់ស៊ី ។

២-ឈ្មោះ​ នេត​ ម៉ាប់​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មាន​ទីលំនៅភូមិ​ ពពាលខែ​ ឃុំអូរតាគី​ ស្រុក​ថ្មគោ​ល​ ខេត្ត​ បាត់ដំបង​ ។

៣-ឈ្មោះ​ សាយ​ តុងហេង​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មានទីលំនៅភូមិ​ ត្រពាំង​ព្រលិត​ ឃុំ​ សន្តិភាពស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ។

៤-ឈ្មោះ​ នៅ​ វ៉ាន់​ ភេទប្រុស​ អាយុ​ ៥៤ឆ្នាំ​ មានទីលំនៅភូមិ​ ត្រពាំងព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​ សំ​ពៅលូន​ ខេត្តបាត់ដំបង​។

-*ដកហូតវត្ថុតាង​រួមមាន​៖

១-រថយន្ត​ មាក់កាមេរី​ ឆ្លាម​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2M 4356 ចំនួន​០១គ្រឿង​ ។

២-រថយន្តម៉ាក​ នីសាន់​ ពណ៌​ទឹកប្រាក់​ពាក់ស្លាក​លេខ​ផ0462ភព​២​

៣-ទូរស័ព្ទដៃចំនួន​០៦គ្រឿង។ ​

ជនសង្ស័យ​ជាមេខ្យល់និងវត្ថុតាងខាងលេី​ សមត្ថកិច្ច​នគរបាលស្រុក​បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ ដេីម្បីចាត់ការតាមនីតិវិធី​-ច្បាប់​៕