អ្នកស្នេហាបក្សីកីឡាចំនួន០៨នាក់ត្រូវបា​នសមត្ថកិ​ច្ចនគរបាលបង្រ្កាបនៅស្រុកសង្កែ​

នៅ​ថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១និង៣៩​នាទី​នៅ​ចំ​ណុច​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តតាមបទបញ្ជា​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ក៏ដូចជា​យោ​បល់​របស់​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធី​ពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យ​ការ​​អមសាលាដំបូងខេត្តបាត់​ដំបង​ផង​ នោះលោ​ក​​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ ភ្នាល់​មាន់ជល់​)​ចំនួន​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ ចំនួន​ ០៨​ នាក់​មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការសាកសួរស្រាវជ្រាវ ។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ សង្វៀន​ សម្រាប់​ជល់​មាន់​ចំនួន​ ០១​

-​ ស៊ុម​ សម្រាប់​ក្រុង​មាន់​ ចំនួន​ ០២​

-​ មាន់ជល់​ចំនួន​ ០២​ ក្បាល​

-​ ម៉ូតូ​ចំនួន​០៩​ គ្រឿង​ ។

ក្រោយពេលសាកសួររួច​ការិយាល័យ​ជំនាញ​កំ​ពុងរៀបចំកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​បង​ចាត់ការ​តាមនីតិវិធីច្បាប់ ៕