នគរបាលក្រុងបាត់ដំបង​ បង្រ្កាបមុខសញ្ញាលួចកាត់ខ្សែភ្លេីងពេលយប់ម្នាក់នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង÷ ដោយអនុវត្តតាមបទបញ្ជា​របស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោបល់របស់លោកវរសេនី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រហ្មទណ្ឌ​ នៅថ្ងៃពុធ ទី២៥ ខែ​ សីហា​ ឆ្នាំ​២០២១​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹក​នាំកម្លាំងបង្រ្កាបករណីលួចកាត់ខ្សែភ្លេីងពេលយប់​ ចំនួន១ករណី​ ក្នុងនោះឃាត់ខ្លួនជនសង័្សយចំនួន១នាក់ ឈ្មោះ ស៊ិន សុផល ភេទប្រុស អា​យុ៣២ឆ្នាំ​ មា​ន​ទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ព្រមទាំងដកហូតបានខ្សែ​ភ្លើងប្រវែង៥០ម៉ែត្រ(ហាសិប) ។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃអង្គារ​ ទី២៤​ ខែសីហា​ ឆ្នាំ​២០២១​វេលាម៉ោង​០១នាទី១០ រំលងអាធ្រាត ឈានចូលថ្ងៃពុធ​ ទី២៥​ ខែ​សី​ហា​ ឆ្នាំ​២០២១​ មានករ​ណី​​អំពេីលួច(កាត់ខ្សែភ្លើង) មួយកើតឡើងនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដែលជនសង័្សយខាងលេី​ បានធ្វេីសកម្មភាពលួចកាត់យកខ្សែភ្លេីងរបស់ឈ្មោះ​ ប៉ិន​ តារារិទ្ធ​ ភេទប្រុ​ស​ អាយុ៥១ឆ្នាំ​ រស់នៅភូមិរត​នៈ​ សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ ក្នុងពេលកំពុងធ្វេីសកម្មភាពបានបន្តិចក៏ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនបានតែម្តង។  សម្ភារៈដកហូតបានរួមមានៈ

-ដង្កាប់​ ដងពណ៌ខៀវ ចំនួន១

-កង់ ពណ៌ផ្កាឈូក ចំនួន១គ្រឿង

-ខ្សែភ្លើងប្រវែង ៥០ ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យ​នគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ ដើម្បីអនវត្តតាមនីតិវិធី​-ច្បាប់​ រីឯខ្សែភ្លេីងបានប្រគល់ជូនជនរងគ្រោះវិញ៕