ប្រវត្តិនៃការបង្កើតនិងការប្រើប្រាស់រូបិយវត្ថុរបស់ខ្មែរមានតាំងពីសម័យនគរភ្នំ

អាថ៌កំបាំង​នៅ​ពីក្រោយ​មហា​សំណង់​អច្ឆរិយៈ​ទាំងនោះ តើ​លោក​អ្នក​ធ្លាប់​បានគិត​ដែរឬទេ អំពី​ភាព​ស្តុកស្ដម្ភ​ផ្នែក​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​ជាតិសាសន៍​ខ្មែរ​កាលពី​សម័យបុរាណ​? តើ​ក្នុង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ ខ្មែរ​ពី​បុរាណ ពួកគេ​មាន​រូបិយ​វត្ថុ ឬ​ក៏​​​អ្វី​សម្រាប់​ចាយវាយ ឬក៏​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​?

​យោងតាម​ការរកឃើញ​របស់​ក្រុម​បុរាណ​វិទូ​នូវ​«​កាក់រូបិយ​វត្ថុ​»​ជាច្រើន​ទម្រង់ ច្រើន​សម័យ​កាលដែល​ផលិតឡើង​អំពី​​លោហធាតុ​ចម្រុះនៅ​ឯ​ស្ថានីយ​ប្រវត្តិសាស្រ្ដ​អង្គរបុរី ក្នុង​ខេត្តតាកែវ, ស្ថានីយ​ប្រវត្តិសាស្រ្ដ​អូរ​កែវ នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​នាទឹកដី​កម្ពុជា​ក្រោម (បច្ចុប្បន្ន​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម) និង​ស្ថានីយ​ប្រវត្តិសាស្រ្ដ​ជាច្រើន​ទីតាំង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​នៅឯ​ប្រទេស​ថៃ​ផង​ដែរ​ទាំងនេះ ​គឺជាភ័ស្តុតាង​បង្ហាញ​អំពី​ការរីក​ចម្រើន​ផ្នែក​ជំនួញ ពាណិជ្ជកម្ម ​នៅក្នុង​សង្គម​ខ្មែរ​បុរាណ រហូត​ដល់​​បុព្វបុរស​ខ្មែរ​ឈានទៅ​បង្កើត​ជា​រូបិយ​​វត្ថុ​ (ប្រហែលជា​យកតាម​គំ​រូរូបិយវត្ថុ​ឥណ្ឌា​)​សម្រាប់​ជាតិ​សាសន៍​​របស់ខ្លួន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះដូរ​ទំនិញ​ទូទៅ​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​សង្គម​​របស់ខ្លួន និង​ក៏​​សម្រាប់​ការ​​ទូរ​ទាត់​ក្នុង​​ការធ្វើ​ជំនួញ​ក្នុងស្រុក និង​ពាណិ​ជ្ជកម្ម​ជា​លក្ខណៈ​អន្ដរជាតិ​ជាមួយ​អ្នក​​ជំនួញ​បរទេស​មកពី​ជុំវិញ​សក​លលោក​ផង​ដែរ។​

​រូបិយវត្ថុ​សម័យ​នគរ​ភ្នំ ឬ ហ្វូណន​៖

​លោក​បណ្ឌិត មី​សែ​ល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌ និង​អារ្យធម៌​ខ្មែរ និង​ជា​អតិ​ត​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​១ រវាង​ឆ្នាំ​១៩៩៣ ដែល​ត្រូវបាន​ស្រង់​សម្តី​នៅក្នុង​សៀវភៅ​«​ប្រវត្តិ​រូបិយ​វត្ថុ​ខ្មែរ​» បាន​អះអាងថា៖ [​គេ​បាន​រកឃើញ​នូវ​ភ័ស្តុតាង​ជាច្រើន​ដែលមាន​ដូចជា កាក់​ស្ពាន់ កញ្ចក់​ឆ្លុះ​មុខ ចម្លាក់​ព្រះពុទ្ធ​អង្គ និង​កុលាលភាជន៍​ជាដើម​]​។

លោក​បន្តថា៖ ការសិក្សា​ស្រាវជ្រាវ​ពី​វត្ថុ​បុរាណ​ទាំងនេះ​បាន​ឲ្យ​គេ​ដឹង​ពី​វិបុលភាព និង​វឌ្ឍន​ភាព​នៃ​កម្ពុ​ជា នា​សម័យបុរាណ គឺ​កើតមានឡើង​ពី​ស្ថានភាព​ដែល​របប​រាជាធិបតេយ្យ និង​ពាណិជ្ជកម្ម​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សម្បូរ​ណ៍ស​ប្បាយ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ បាននិងកំពុង​រៀបចំ​ចង​ក្រង​ដើម្បី​បោះពុម្ព​សៀវភៅ​ថ្មី​ក្រោម​ចំណង​ជើង​ថា «​រូបិយ​វ​ត្តុ នៅ​សម័យ​ហ្វូណន​(​នគរភ្នំ)» ដែល​ជា​ស្នាដៃ​ថ្មី​មួយទៀត​របស់លោក​។ លោក បាន​ផ្តល់​បទសម្ភាស​​ជាពិសេស​ជាមួយ​លោក មឿ​ន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការប្រើប្រាស់​រូបិយវត្ថុ​នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ​។

លោក​បណ្ឌិត​បាន​ពន្យល់​ថា​៖ «​ភ័ស្តុតាង​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ នា​សម័យ​នគរ​ភ្នំ(​ចិន​ហៅថា ហ្វូណន​) ដែល​ចាប់បដិសន្ធិ​​តាំងពី​សម័យ​ដើម​ប្រវត្តិសាស្ត្រ​នា​គ្រិស្ត​សករាជ​ទី ១ រហូត​ដល់ទី ៦ បាន​ឲ្យ​ដឹងថា ប្រជាជាតិខ្មែរ បាន​បង្កើត​រូបិយវត្ថុ​របស់ខ្លួន​មាន​ទម្រង់​ជា​កាក់ មាន​រូប ព្រះអាទិត្យ​រះ​, រូប​ក្តាន់​, រូប​ហង្ស​, រូប​ត្រី​វ​ត្យៈ ជាដើម ដើម្បី​ចាយវាយ​នៅក្នុង​ស្រុក​ប្រចាំ​​ជាតិ​របស់ខ្លួន និង​ក៏​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នកជំនួញ​ពី​បរទេស​ដូចជា ឥណ្ឌា ម៉ាឡាយូ អ៊ី​រ៉ា​ន និង​ខ្លះទៀត​មក​ចក្រភព​ក្រិករ៉ូ​ម៉ាំង ផង​ក៏​អាច​ថា​បានដែរ​។ ទន្ទឹមនឹង​នោះដែរ​ក៏​មាន​ការជួញដូរ​ជាមួយ​ជនជាតិ​មន នៅ​ភូមា​បច្ចុប្បន្ន​ផងដែរ​»​។

​លោក​បណ្ឌិត ​បានបញ្ជាក់​ថា​៖ «​ប្រាកដ​ហើយ! កាលពី​គ្រា​ដំបូង​នៃ​សម័យ​ប្រវត្តិសាស្ត្រ បុព្វបុរស​ខ្មែរ​បានទទួល​អារ្យ​ធ​ម​ម៌​ពី​ឥណ្ឌា ទាំង​មនោគមន៍​សាសនា ទាំង​សិល្បៈ​ស្ថាបត្យកម្ម​ជាដើម​»​។

លោក​អះអាងថា «​ការបង្កើត​ឲ្យ​មាន​ជា​រូបិយវត្ថុ​របស់ខ្លួន ដែលជា​ការចាំបាច់​សម្រាប់​អាណាចក្រ​ហ្វូណន គឺ​ទំនងជា​បុព្វបុរស​ខ្មែរ​បាន​ ទទួល​​ពី​ឥណ្ឌា ដែល​គេ​(​ឥណ្ឌា​)​ទំនងជា​ទទួល​ឥទ្ធិពល​ពី​ចក្រភព​រ៉ូ​ម៉ាំងក្រិក របស់​ព្រះ​ចៅ​អធិរាជ Alexander The Great ដែល​ធ្លាប់​ត្រួត​ត្រា​ដែនដី​របស់​ឥណ្ឌា កាលពី​បុ​រេប្រវត្តិសាស្ត្រ​»​។

​លោក​បណ្ឌិត ត្រា​ណេ បាន​បង្ហាញថា​៖ «ការរកឃើញកាក់​រូបី​យ​វត្ថុ​របស់​អ្នកនគរ​ភ្នំ ដែល​ភាគច្រើន​នៅតាម​មូលដ្ឋាន​បុរាណ​របស់​នៃ​អ្នកស្រុក​នគរ​ភ្នំ ដែល​ពួកគេ​រស់នៅ​តាម​តំបន់​វាល​ទំនាប​ជាប់មាត់​សមុទ្រ​។ ភាគច្រើន​ពួកគេ​មាន​ជីវភាព​ធូរធារ​ដោយសារ​ការប្រកប​របរ​កសិកម្ម នេសាទ និង​ការធ្វើជំនួញ​តាមផ្លូវ​សមុទ្រ​»​។

លោក​បន្តថា ដែនដី​របស់​អតីតចក្រភព​នគរ​ភ្នំ ដែល​លាតសន្ធឹង​ស្ទើរតែ​គ្របដណ្តប់​ពេញ​ទាំងស្រុង​នៃ​ជ្រោយ​សុវណ្ណ​ភូមិ គឺ​លើក​លែង​តែ​ផ្នែក​ខ្លះ​នៃ​អតីត​នគរ​មន​(បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​ភូមា​)​ប៉ុណ្ណោះ​។ អ្នក​ស្រុក​នគរ​ភ្នំ ដែលមានលំនៅ​នៅតាម​តំបន់​មាត់សមុទ្រ​ដែល​លាតសន្ធឹង តាំងពី​តំបន់​ទ្វារ​វ​ត្តី​(បច្ចុប្បន្ន​ស្ថិត​នៅ​​ទឹកដី​ប្រទេស​ថៃ និង​ភាគ​ខ្លះ​នៃ​ប្រទេស​ភូមា ប៉ុន្តែ​ពីមុន​ជានគរ​មន​), បន្ត​ដល់​តំបន់​ស្រី​ធម្មរាជ​(​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ថៃ​), និង​បន្ត​រហូត​ដល់​​តំបន់​អូរ​កែវ ដែលជា​ទីប្រជុំ​កំពង់ផែ​សមុទ្រ​បុរាណ​ដ៏​ធំ​របស់​នគរ​ភ្នំ (​បច្ចុប្បន្ន តំបន់​អូរ​កែវ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​)​។​

រតន​សម្បត្តិ ជា​ច្រើនមុខ រួមទាំង​អាទិទេព​នៃ​ព្រហ្មមញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា រួមទាំង​រូបិយវត្ថុ​សម័យ​នគរភ្នំ (ហ្វូណន) ក្នុងរវាងស.វទី១ ដល់ទី ដែល​គេបាន​រកឃើញ​នៅស្ថានីយ​អង្គរបុរី នៃខេត្ត​តាកែវ។ មឿន ញាណ

រូបិយវត្ថុ​សម័យ​នគរភ្នំ (ហ្វូណន) នៅលើ​ផ្ទៃមុខ​កាក់ម្ខាង មាន​រចនា​លម្អ​ដោយ​កាំរស្មី​ព្រះអាទិត្យ ព្រះច័ន្ទ និងខ្សែ ចង្រ្កងព័ទ្ធ​ជុំវិញ កាក់ទាំងមូល​ផលិត​ឡើង​អំពីប្រាក់ ។ មឿន ញាណ

នៅពេល​ន​ណា​ម្នាក់​បាន​ទស្សនា​អំពី​សំណង់​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ដ៏​សម្បូរ​បែប​របស់បុព្វបុរស​ខ្មែរ ដែល​នៅ​រាយប៉ាយ​ពេញ​លើជ្រោយ​ឧបទ្វីប​ឥណ្ឌូចិន​នេះ ទំនង​ជាគេ​ពិបាក​នឹង​ខ្ទប់មាត់​មិន​ឲ្យ​ធ្លោយ​ចេញ​នូវ​ពាក្យ​កោត​ស​សើរ​ស្ងប់ស្ញែង​អំពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​ដូន​តា​ខ្មែរ​បាន​ឡើយ​។

លើសពីនោះ​ទៀត​អាថ៌កំបាំង​នៅ​ពីក្រោយ​មហា​សំណង់​អច្ឆរិយៈ​ទាំងនោះ តើ​លោក​អ្នក​ធ្លាប់​បានគិត​ដែរឬទេ អំពី​ភាព​ស្តុកស្ដម្ភ​ផ្នែក​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​ជាតិសាសន៍​ខ្មែរ​កាលពី​សម័យបុរាណ​? តើ​ក្នុង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ ខ្មែរ​ពី​បុរាណ ពួកគេ​មាន​រូបិយ​វត្ថុ ឬ​ក៏​​​អ្វី​សម្រាប់​ចាយវាយ ឬក៏​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​?

​យោងតាម​ការរកឃើញ​របស់​ក្រុម​បុរាណ​វិទូ​នូវ​«​កាក់រូបិយ​វត្ថុ​»​ជាច្រើន​ទម្រង់ ច្រើន​សម័យ​កាលដែល​ផលិតឡើង​អំពី​​លោហធាតុ​ចម្រុះនៅ​ឯ​ស្ថានីយ​ប្រវត្តិសាស្រ្ដ​អង្គរបុរី ក្នុង​ខេត្តតាកែវ, ស្ថានីយ​ប្រវត្តិសាស្រ្ដ​អូរ​កែវ នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​នាទឹកដី​កម្ពុជា​ក្រោម (បច្ចុប្បន្ន​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម) និង​ស្ថានីយ​ប្រវត្តិសាស្រ្ដ​ជាច្រើន​ទីតាំង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​នៅឯ​ប្រទេស​ថៃ​ផង​ដែរ​ទាំងនេះ ​គឺជាភ័ស្តុតាង​បង្ហាញ​អំពី​ការរីក​ចម្រើន​ផ្នែក​ជំនួញ ពាណិជ្ជកម្ម ​នៅក្នុង​សង្គម​ខ្មែរ​បុរាណ រហូត​ដល់​​បុព្វបុរស​ខ្មែរ​ឈានទៅ​បង្កើត​ជា​រូបិយ​​វត្ថុ​ (ប្រហែលជា​យកតាម​គំ​រូរូបិយវត្ថុ​ឥណ្ឌា​)​សម្រាប់​ជាតិ​សាសន៍​​របស់ខ្លួន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះដូរ​ទំនិញ​ទូទៅ​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​សង្គម​​របស់ខ្លួន និង​ក៏​​សម្រាប់​ការ​​ទូរ​ទាត់​ក្នុង​​ការធ្វើ​ជំនួញ​ក្នុងស្រុក និង​ពាណិ​ជ្ជកម្ម​ជា​លក្ខណៈ​អន្ដរជាតិ​ជាមួយ​អ្នក​​ជំនួញ​បរទេស​មកពី​ជុំវិញ​សក​លលោក​ផង​ដែរ។​

​រូបិយវត្ថុ​សម័យ​នគរ​ភ្នំ ឬ ហ្វូណន​៖

​លោក​បណ្ឌិត មី​សែ​ល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌ និង​អារ្យធម៌​ខ្មែរ និង​ជា​អតិ​ត​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​១ រវាង​ឆ្នាំ​១៩៩៣ ដែល​ត្រូវបាន​ស្រង់​សម្តី​នៅក្នុង​សៀវភៅ​«​ប្រវត្តិ​រូបិយ​វត្ថុ​ខ្មែរ​» បាន​អះអាងថា៖ [​គេ​បាន​រកឃើញ​នូវ​ភ័ស្តុតាង​ជាច្រើន​ដែលមាន​ដូចជា កាក់​ស្ពាន់ កញ្ចក់​ឆ្លុះ​មុខ ចម្លាក់​ព្រះពុទ្ធ​អង្គ និង​កុលាលភាជន៍​ជាដើម​]។

លោក​បន្តថា៖ [​ការសិក្សា​ស្រាវជ្រាវ​ពី​វត្ថុ​បុរាណ​ទាំងនេះ​បាន​ឲ្យ​គេ​ដឹង​ពី​វិបុលភាព និង​វឌ្ឍន​ភាព​នៃ​កម្ពុ​ជា នា​សម័យបុរាណ គឺ​កើតមានឡើង​ពី​ស្ថានភាព​ដែល​របប​រាជាធិបតេយ្យ និង​ពាណិជ្ជកម្ម​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សម្បូរ​ណ៍ស​ប្បាយ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​]​។

រូបិយវត្ថុ​សម័យ​នគរភ្នំ (ហ្វូណន) នៅលើ​ផ្ទៃមុខ​កាក់ម្ខាង មាន​រចនា​លម្អដោយ (ដូច) ទ្វារចូល​ទៅកាន់​ប្រាសាទ ឬក៏​ក្បាច់​នៃ​ហោជាង និង​លម្អ​ដោយក្បាច់​ផ្សេងទៀត កាក់ទាំងមូល​ផលិត​ឡើង​អំពី​ប្រាក់ ។ មឿន ញាណ

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ បាននិងកំពុង​រៀបចំ​ចង​ក្រង​ដើម្បី​បោះពុម្ព​សៀវភៅ​ថ្មី​ក្រោម​ចំណង​ជើង​ថា «​រូបិយ​វ​ត្តុ នៅ​សម័យ​ហ្វូណន​(​នគរភ្នំ)» ដែល​ជា​ស្នាដៃ​ថ្មី​មួយទៀត​របស់លោក​។ លោក បាន​ផ្តល់​បទសម្ភាស​​ជាពិសេស​ជាមួយ​លោក មឿ​ន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការប្រើប្រាស់​រូបិយវត្ថុ​នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ​។

លោក​បណ្ឌិត​បាន​ពន្យល់​ថា​៖ «​ភ័ស្តុតាង​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ នា​សម័យ​នគរ​ភ្នំ(​ចិន​ហៅថា ហ្វូណន​) ដែល​ចាប់បដិសន្ធិ​​តាំងពី​សម័យ​ដើម​ប្រវត្តិសាស្ត្រ​នា​គ្រិស្ត​សករាជ​ទី ១ រហូត​ដល់ទី ៦ បាន​ឲ្យ​ដឹងថា ប្រជាជាតិខ្មែរ បាន​បង្កើត​រូបិយវត្ថុ​របស់ខ្លួន​មាន​ទម្រង់​ជា​កាក់ មាន​រូប ព្រះអាទិត្យ​រះ​, រូប​ក្តាន់​, រូប​ហង្ស​, រូប​ត្រី​វ​ត្យៈ ជាដើម ដើម្បី​ចាយវាយ​នៅក្នុង​ស្រុក​ប្រចាំ​​ជាតិ​របស់ខ្លួន និង​ក៏​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នកជំនួញ​ពី​បរទេស​ដូចជា ឥណ្ឌា ម៉ាឡាយូ អ៊ី​រ៉ា​ន និង​ខ្លះទៀត​មក​ចក្រភព​ក្រិករ៉ូ​ម៉ាំង ផង​ក៏​អាច​ថា​បានដែរ​។ ទន្ទឹមនឹង​នោះដែរ​ក៏​មាន​ការជួញដូរ​ជាមួយ​ជនជាតិ​មន នៅ​ភូមា​បច្ចុប្បន្ន​ផងដែរ​»​។

​លោក​បណ្ឌិត ​បានបញ្ជាក់​ថា​៖ «​ប្រាកដ​ហើយ! កាលពី​គ្រា​ដំបូង​នៃ​សម័យ​ប្រវត្តិសាស្ត្រ បុព្វបុរស​ខ្មែរ​បានទទួល​អារ្យ​ធ​ម​ម៌​ពី​ឥណ្ឌា ទាំង​មនោគមន៍​សាសនា ទាំង​សិល្បៈ​ស្ថាបត្យកម្ម​ជាដើម​»​។

លោក​អះអាងថា «​ការបង្កើត​ឲ្យ​មាន​ជា​រូបិយវត្ថុ​របស់ខ្លួន ដែលជា​ការចាំបាច់​សម្រាប់​អាណាចក្រ​ហ្វូណន គឺ​ទំនងជា​បុព្វបុរស​ខ្មែរ​បាន​ ទទួល​​ពី​ឥណ្ឌា ដែល​គេ​(​ឥណ្ឌា​)​ទំនងជា​ទទួល​ឥទ្ធិពល​ពី​ចក្រភព​រ៉ូ​ម៉ាំងក្រិក របស់​ព្រះ​ចៅ​អធិរាជ Alexander The Great ដែល​ធ្លាប់​ត្រួត​ត្រា​ដែនដី​របស់​ឥណ្ឌា កាលពី​បុ​រេប្រវត្តិសាស្ត្រ​»​។

​លោក​បណ្ឌិត ត្រា​ណេ បាន​បង្ហាញថា​៖ «ការរកឃើញកាក់​រូបី​យ​វត្ថុ​របស់​អ្នកនគរ​ភ្នំ ដែល​ភាគច្រើន​នៅតាម​មូលដ្ឋាន​បុរាណ​របស់​នៃ​អ្នកស្រុក​នគរ​ភ្នំ ដែល​ពួកគេ​រស់នៅ​តាម​តំបន់​វាល​ទំនាប​ជាប់មាត់​សមុទ្រ​។ ភាគច្រើន​ពួកគេ​មាន​ជីវភាព​ធូរធារ​ដោយសារ​ការប្រកប​របរ​កសិកម្ម នេសាទ និង​ការធ្វើជំនួញ​តាមផ្លូវ​សមុទ្រ​»​។

លោក​បន្តថា ដែនដី​របស់​អតីតចក្រភព​នគរ​ភ្នំ ដែល​លាតសន្ធឹង​ស្ទើរតែ​គ្របដណ្តប់​ពេញ​ទាំងស្រុង​នៃ​ជ្រោយ​សុវណ្ណ​ភូមិ គឺ​លើក​លែង​តែ​ផ្នែក​ខ្លះ​នៃ​អតីត​នគរ​មន​(បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​ភូមា​)​ប៉ុណ្ណោះ​។ អ្នក​ស្រុក​នគរ​ភ្នំ ដែលមានលំនៅ​នៅតាម​តំបន់​មាត់សមុទ្រ​ដែល​លាតសន្ធឹង តាំងពី​តំបន់​ទ្វារ​វ​ត្តី​(បច្ចុប្បន្ន​ស្ថិត​នៅ​​ទឹកដី​ប្រទេស​ថៃ និង​ភាគ​ខ្លះ​នៃ​ប្រទេស​ភូមា ប៉ុន្តែ​ពីមុន​ជានគរ​មន​), បន្ត​ដល់​តំបន់​ស្រី​ធម្មរាជ​(​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ថៃ​), និង​បន្ត​រហូត​ដល់​​តំបន់​អូរ​កែវ ដែលជា​ទីប្រជុំ​កំពង់ផែ​សមុទ្រ​បុរាណ​ដ៏​ធំ​របស់​នគរ​ភ្នំ (​បច្ចុប្បន្ន តំបន់​អូរ​កែវ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​)​។​

រតន​សម្បត្តិ ជា​ច្រើនមុខ រួមទាំង​អាទិទេព​នៃ​ព្រហ្មមញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា រួមទាំង​រូបិយវត្ថុ​សម័យ​នគរភ្នំ (ហ្វូណន) ក្នុងរវាងស.វទី១ ដល់ទី ដែល​គេបាន​រកឃើញ​នៅស្ថានីយ​អង្គរបុរី នៃខេត្ត​តាកែវ។ មឿន ញាណ

​លោក ជា ស​ម្ប​តិ្ត មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​សំណាក​រូបិយ​វត្ថុ​ផលិត​អំពី​លោហៈ​ជាច្រើន​ប្រភេទ​ត្រូវបាន​រកឃើញ​នៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ​អង្គរបុរី ហើយ​ខ្លះ​ក៏បាន​ដាក់តាំង​បង្ហាញ​នៅក្នុង​សាល​ពិព័រណ៍​របស់​សារមន្ទីរ​របស់​ខេត្ត​ផងដែរ​។ ក្នុងចំណោម​រូបី​យ​វត្ថុទាំងនោះ​មាន រូបី​យ​វត្ថុ​សម័យ​នគរ​ភ្នំ រូបិយវត្ថុ​សម័យក្រោយ​អង្គរ និង​រូបិយវត្ថុ​សម័យ​ឧ​ត្តុ​ង្គ ជាដើម​។​

​សម្រាប់​រូបិយវត្ថុ ដែល​បាន​បោះ​ឲ្យ​ប្រើប្រាស់​នៅក្នុង​សម័យ​នគរ​ភ្នំ ដែល​គេ​បាន​រកឃើញ​ពី​ស្ថានីយប្រវត្តិសាស្ត្រ​អង្គរបុរី ក្នុង​ខេត្តតាកែវ និង​ស្ថានីយ​ប្រវត្តិសាស្ត្រ​អូរ​កែវ ព្រមទាំង​តំបន់​ខ្លះ​ក្រុង​អ៊ូ​ថង នៃ​ខេត្ត​សុផាន់​បូរី ប្រទេស​ថៃ ជាដើម មាន​ទម្រង់​ជា​កាក់​មូល​មាន​ច្រើន​ប្រភេទ​ដោយ​ត្រូវបាន​ផលិតឡើង​ពី​លោហធាតុ សំរឹទ្ធ ប្រាក់ និង​មាស ជាដើម​។ កាក់​រូបិយវត្ថុ សម័យ​នគរ​ភ្នំ​ទាំងនោះ មាន​វិជ្ឈមាត្រ​ចន្លោះ​ពី ២០ មិល្លីម៉ែត្រ រហូតដល់ ៣៤ មិ​ល្លី​ម៉ែត្រ ដោយមាន​កម្រាស់​ពី ២ មិល្លី​ម៉ែត្រ រហូតដល់ ៣ មិល្លី​ម៉ែត្រ និង​មាន​ទម្ងន់​ចាប់ពី ៨ ក្រាម រហូតដល់ ១០ ក្រាម​។ នៅលើ​ផ្ទៃមុខ​ទាំងសងខាង​របស់​កាក់​រូបិយវត្ថុ​ទាំងនោះ មាន​រចនា​លម្អ​ទៅដោយ​ក្បូរ​ក្បាច់​យ៉ាង​វិចិត្រ ខ្លះ​មាន​រំលេច​ដោយ រូប​ខ្យង​ស័ង្ខ​, រូប​ព្រះអាទិត្យ និង​ព្រះ​ចន្ទ​, និង​រូប​ព្រះ​ នាង​ល​ក្ម្សី​មហេសី​របស់​ព្រះ​សី​វៈ ជាដើម។​

​លោក​បណ្ឌិត ត្រា​ណេ បាន​ពន្យល់ថា «​វា​ពុំ​មែនជាការ​ចៃដន្យ​ទេ ដែល​បុព្វបុរស​ខ្មែរ​សម័យ​នគរ​ភ្នំ លោក​ឈានទៅ​បង្កើតជា​រូបិយវត្ថុ​ផ្ទាល់​សម្រាប់​នគរ​របស់​ខ្លួន គឺ​ទី ១ បង្ហាញ​អំពី​ភាព​ស្តុកស្តម្ភ​អំពី​ទ្រព្យធន​របស់ខ្លួន​, ទី ២ ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ការដោះដូរ​ក្នុង​វិស័យ​ជំនួញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​, និង​ទី ៣ គឺ​តំណាង​ដល់​ការរីកចម្រើន​នៅក្នុង​ជំនឿ​សាសនា​ទាំង​ព្រហ្មញ្ញ​និយម ក៏ដូចជា​ពុទ្ធ​និយម និង​ជា​សិរី​មង្គល​សម្រាប់​ជាតិ​សាសន៍​របស់ខ្លួន ដូចដែល​យើង​ឃើញ​មាន​ស្រាប់​នៅលើ​ផ្ទៃ​កាក់​ខ្លះ​។ ទី ៤ គឺ​បង្ហាញ​អំពី​ឥទ្ធិពល​នៃ​នគរ​របស់ខ្លួន​» ជាដើម​។

​លោក​បណ្ឌិត ត្រា​ណេ បន្តថា ៖ «​ការបង្កើត​បានជា​រូបិយវត្ថុ​របស់​អ្នក​នគរ​ភ្នំ វា​គឺជា​ការ​ចាំបាច់​ដោយ​ខក​ខាន​ពុំបាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​វិភាគទាន​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្ត​ម្ភ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជា​ប្រភព​នៃ​អំណាច និង​ឥទ្ធិពល​របស់​ប្រទេសជាតិ​»​

លោក​​បន្តថា «​វា​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ការ​វិវត្ត​របស់​សង្គម​នគរ​ភ្នំ ដែល​គេ​បានធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពី​លក្ខណៈ​គ្រួសារ ទៅជាសហគមន៍ បន្ត​ទៅជា​សេដ្ឋកិច្ចសង្គម និង​រហូត​ឈាន​ដល់​សេដ្ឋកិច្ច​សកល តាមរយៈ​ជំនួញ​ផ្លូវ​សមុទ្រ រ​វា​ចក្រភព​ពីរ​ទៀត​គឺ​ឥណ្ឌា និង​ចិន​ (​ចិន​ដែល​លេចមុខ​ឡើង​នៅ​ពាក់កណ្តាល​សម័យ​នគរ​ភ្នំ)»​។​

​លោក​បណ្ឌិត ត្រា​ណេ បានធ្វើ​ការពន្យល់​អំពី​របៀបចាយវាយ​រូបិយវត្ថុ​ពី​សម័យបុរាណ​ថា «ដោយ​សំអាង​លើ​អ្វីដែល​បាន​ជួបប្រទះ មាន​កាក់​​ខ្លះ​នៅ​មូល ខ្លះ​ដូចជា​ពុះ​ច្រៀក នោះ​ការ​ចាយវាយ​របស់​ខ្មែរ​បុរាណ ប្រហែល​តម្លៃ​របស់​គេ​មាន​តាំងពីកាក់​ទាំងមូល កន្លះ​កាក់ មួយ​ភាគ​​បួន​កាក់ មួយ​ភាគ​ប្រាំបី ឬ​អាច​ដល់​មួយភាគ​​ដប់​ប្រាំមួយ​ទៀតផង​»​។

លោក​ផ្តល់​ជា​ឧទាហរណ៍​ថា «​ប្រហែលជា​កាក់មូល ១ គេ​អាច​ទិញគោ ១ ក្បាល ឯ​កន្លះ​កាក់ អាច​ទិញ​ជ្រូក ឬអ្វី​ថ្លៃតិចជាង​គោ អ៊ីចឹង​ទៅ​»។​

​លោក​បណ្ឌិត ត្រា​ណេ បន្តថា ៖ «​ការបង្កើត​បានជា​រូបិយវត្ថុ​របស់​អ្នក​នគរ​ភ្នំ វា​គឺជា​ការ​ចាំបាច់​ដោយ​ខក​ខាន​ពុំបាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​វិភាគទាន​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្ត​ម្ភ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជា​ប្រភព​នៃ​អំណាច និង​ឥទ្ធិពល​របស់​ប្រទេសជាតិ​»​។

លោក​​បន្តថា «​វា​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ការ​វិវត្ត​របស់​សង្គម​នគរ​ភ្នំ ដែល​គេ​បានធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពី​លក្ខណៈ​គ្រួសារ ទៅជាសហគមន៍ បន្ត​ទៅជា​សេដ្ឋកិច្ចសង្គម និង​រហូត​ឈាន​ដល់​សេដ្ឋកិច្ច​សកល តាមរយៈ​ជំនួញ​ផ្លូវ​សមុទ្រ រ​វា​ចក្រភព​ពីរ​ទៀត​គឺ​ឥណ្ឌា និង​ចិន​ (​ចិន​ដែល​លេចមុខ​ឡើង​នៅ​ពាក់កណ្តាល​សម័យ​នគរ​ភ្នំ)»​។​

​លោក​បណ្ឌិត ត្រា​ណេ បានធ្វើ​ការពន្យល់​អំពី​របៀបចាយវាយ​រូបិយវត្ថុ​ពី​សម័យបុរាណ​ថា «ដោយ​សំអាង​លើ​អ្វីដែល​បាន​ជួបប្រទះ មាន​កាក់​​ខ្លះ​នៅ​មូល ខ្លះ​ដូចជា​ពុះ​ច្រៀក នោះ​ការ​ចាយវាយ​របស់​ខ្មែរ​បុរាណ ប្រហែល​តម្លៃ​របស់​គេ​មាន​តាំងពីកាក់​ទាំងមូល កន្លះ​កាក់ មួយ​ភាគ​​បួន​កាក់ មួយ​ភាគ​ប្រាំបី ឬ​អាច​ដល់​មួយភាគ​​ដប់​ប្រាំមួយ​ទៀតផង​»​។

លោក​ផ្តល់​ជា​ឧទាហរណ៍​ថា «​ប្រហែលជា​កាក់មូល ១ គេ​អាច​ទិញគោ ១ ក្បាល ឯ​កន្លះ​កាក់ អាច​ទិញ​ជ្រូក ឬអ្វី​ថ្លៃតិចជាង​គោ អ៊ីចឹង​ទៅ​»។​

ក្រដាស​ប្រាក់​ដែល​បានបោះ​ពុម្ព​ផ្សាយ នៅ​ក្នុងសម័យ អាណានិគម​របស់បារាំង សម្រាប់​ប្រជាជន​នៅ​ឥណ្ឌូចិន ដោយចាយ​រួមបី​ប្រទេស កម្ពុជា ឡាវ និងវៀតណាម។ រូប សហការី

នៅពេលនោះ​ហើយ​ដែល​ចក្រភព​នគរ​ភ្នំ បាន​ដើរតួ​ជា​អន្តរការី​រវាង​អាណាចក្រ​បុរាណ​ធំៗ​ទាំងពីរ​គឺ​ឥណ្ឌា និង​ចិន​។ គ្រានោះ​ដែរ​នៅឯ​កំពង់ផែ​អូរ​កែវ របស់​ចក្រភព​នគរ​ភ្នំ ក៏​ទំនង​ជាទី​ណាត់​ដោះដូរ​ទំនិញ​រវាង​អ្នកជំនួញ​នៅ​ភាគខាងត្បូង​ឥណ្ឌា និង​អ្នកជំនួញ​ពី​ភាគ​ខាង​កើត និង​ខាងត្បូង​របស់​ចិន ផងដែរ​។ តាមរយៈ​ឥណ្ឌា អ្នក​នគរ​ភ្នំ​ក៏​អាច​ដោះដូរ​ជំនួញ​របស់ខ្លួន​ជាមួយ​ពួក​រ៉ូ​ម៉ាំង ទៀតផង​។​

​លោក ប្រាក់ ប៊​ន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ដែលជា​ទឹកដី​នៃ​មូលដ្ឋានគ្រឹះ​នៃ​អារ្យធម៌​នគរ​ភ្នំ ចាប់បដិសន្ធិ រហូត​វិវ​ត្តមកជា​ព្រះរាជាណាចក្រ​កម្ពុជា នាបច្ចុប្បន្ន​នេះ​។

លោក​បាន​ថ្លែងថា ៖ «​បើ​ពិនិត្យ​ទៅលើ​ភូមិសាស្ត្រ​សកល ជាពិសេស​នៅ​ទ្វីប​អាស៊ី​នេះ យើង​ឃើញថា ចុង​ជ្រោយ​សុវណ្ណ​ភូមិ ដែលមាន​អតីត​កំពង់ផែ​អឹ​កអែ​វ (​អូរ​កែវ​) របស់​ចក្រភព​នគរ​ភ្នំ​នោះ វា​គឺជា​ចំណុចកណ្តាល​រវាង​អាស៊ី​បូព៌ា និង​អាស៊ី​ខាងត្បូង ហើយ​វា​គឺជា​ភូមិសាស្ត្រ​ដ៏​សមប្រកប​សម្រាប់​អ្នកជំនួញ​ទាំង​ឡាយ​មកពី​ប្រទេស​ចិន និង​មហា​ជម្ពូទ្វីប​ឥណ្ឌា ឬក៏​ដល់​ម​ជ្ឈឹ​ម​បូព៌ា យក​ជាទី​នោះ​ណាត់​ជួបគ្នា​ដើម្បី​ដោះដូរ​ទំនិញ​គ្នា​»។

«​ការដោះដូរ​ទំនិញ​ទាំងឡាយ​នៅ​កំពុងផែ​អូរ​កែវ គឺ​រួមទាំង​ទំនិញ​របស់​អ្នកស្រុក​អាយ (​នគរ​ភ្នំ​) និង​ទំនិញ​មកពី​បរទេស គឺ​ប្រហែលជា​ត្រូវ​យកតាម​រូបមន្ត​តម្លៃ​រូបី​យ​វត្ថុ​ម្ចាស់​កំពង់ផែ គឺ​រូបិយវត្ថុ​នគរ​ភ្នំ​ជា​គោល ព្រោះ​រដ្ឋ​នគរ​ភ្នំ ដែល​លាតសន្ធឹង​ដ៏​ធំ​ទូលាយ​ពេញ​ជ្រោយ​សុវណ្ណ​ភូមិ ឬ​ដីសណ្ត​ទន្លេមេគង្គដ៏​ប្រកបដោយ​ធនធាន​ធម្មជាតិ​នេះ មាន​ខឿនសេដ្ឋកិច្ច​ធំ​សម្បើម​​​ដោយ​ភោគផល​កសិកម្ម​របស់ខ្លួន ហើយ​ប្រហែលជា​មនុស្ស​សម័យបុរាណ​ត្រូវការ​ខ្លាំង​ណាស់​ផលិតផល​របស់​អ្នក​នគរ​ភ្នំ​»។ នេះ​បើ​តាម​​ការអះអាង​របស់​លោក ប្រាក់ ប៊ន​។

«​ភ័ស្តុតាង អំពី​តម្លៃ​នៃ​រូបិយវត្ថុ​របស់​ចក្រភព​នគរ​ភ្នំ គឺ​ទំនងជា​នៅតែមាន​តម្លៃ​រហូតមក​ដល់​បច្ចុប្បន្ននេះ ព្រោះ​យើង​បាន​រកឃើញ​គំរូ​រូបិយវត្ថុ​ខ្លះ ត្រូវ​បុព្វបុរស​ខ្មែរ​បង្កើតឡើង​អំពី​លោហៈ​មានតម្លៃ​ផ្សេងៗ​គ្នា ដូចជា សំរឹទ្ធ ប្រាក់ និង​មាស ជាដើម​» នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊​ន​។ «​នៅក្នុង​តំបន់ភ្នំ​ដា នៃ​ស្រុក​អង្គរបុរី នៃ​ខេត្តតាកែវ ដែលជា​អតីត​ទីប្រជុំជន​ធំ​មួយ​របស់​នគរ​ភ្នំ យើង​បាន​ប្រទះឃើញ​កាក់​ប្រាក់ ទាំងមូលៗ​ច្រើន​ប្រភេទ ហើយ​ត្រូវបាន​អ្នក​វិទ្យាសាស្ត្រ​រុស្ស៊ី យកទៅ​ធ្វើ​ការ​ពិសោធ​ហើយ​អះអាងថា មានកំណើត​តាំងពី​សត​វត្សរ៍​ទី ៤-៥ មកម្ល៉េះ​។ ចំណែកឯ​បំណែក​កាក់​មាស ជាច្រើន​ទៀត ក៏​ឃើញ​មាន​ដែរ ហើយ​ខ្លះ​ក៏​ទំនង​ក្លាយជា​រតនសម្បត្តិ​ដែល​អ្នក​អង្គរបុរី នៅតែ​អាច​រែង​យកបាន​ពី​ដី​នៅតាម​មាត់​ស្ទឹង​អង្គរបុរី បានជា​ហូរហែ​រហូតដល់​បច្ចុប្បន្ន​នេះ​»​។​

«​ចក្រភព​នគរ​ភ្នំ ដែល​ចាប់ផ្តើម​តាំងពីដើម​ប្រវត្តិ​សាស្ត្រ​បន្ត​ដល់​សតវត្សរ៍​ទី ៦ អាចមាន​ខឿន​​អារ្យធម៌​របស់ខ្លួន​ខ្ពង់ខ្ពស់​ទៅបាន​នោះ គឺ​អាស្រ័យ​ទៅដោយ​កត្តា​ភូមិសាស្ត្រ ធនធាន​មនុស្ស និង​ធនធាន​ផ្នែក​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ស្តុកស្តម្ភ​យ៉ាង​ប្រ​ត្យ​ក្ស​» នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊​ន​។ «​ជាការ​ពិត ជាតិ​សាសន៍​ណាមួយ​អាចមាន​វប្បធម៌​ខ្ពង់ខ្ពស់​បាន គឺ​អាស្រ័យ​ដោយ​កម្លាំង និង​ធនធានសេដ្ឋកិច្ច​របស់​គេ​ខ្លាំង​ជា​ចាំបាច់​ជាមុនសិន​»​។​

រូបិយវត្ថុ​សម័យ ​ចេនឡា ៖

​យោងតាម​ប្រសាសន៍​របស់លោក ជុច ភឿន បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា ទើបបាន​ប្រទះ​ឃើញ​កាក់​មាស ដែល​បញ្ជាក់​អំពី​រូបិយវត្ថុ នៅ​ក្នុង​សម័យ​ចេនឡា ក្នុង​រវាង​ស​វត្សរ៍​ទី ៦ ដល់ទី ៧។ ឥឡូវ​រូបិយវត្ថុ​មាស នោះ​ត្រូវបាន​រក្សា ទុក​ដោយ​ធនាគារជាតិ​កម្ពុជា ហើយ​វា​នឹងត្រូវ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ គឺ​បន្ទាប់ពី​សារមន្ទីរ «​រូបិយវត្ថុ និង​សេដ្ឋកិច្ច​» ដាក់​សម្ពោធ​ជា​ផ្លូវ​ការដែល​សារមន្ទីរ​នេះនឹងមាន​ទីតាំង​នៅក្បែរ​វត្តភ្នំ​។

លោក​បន្តថា «​យើង​ជឿជាក់ថា រូបិយវត្ថុ​របស់​ខ្មែរ គឺ​នៅមាន​នៅលើ​ទឹកដី​របស់​យើង​ជាច្រើន​កន្លែង​ជា​អ​តី​រាជធានី ឬក៏​ទីក្រុង ពី​បុរាណ​របស់​កម្ពុជា ហើយ​យើង​សង្ឃឹមថា នឹង​រកឃើញ​ជាច្រើន​ទៀត​»។​

​ដោយ​ពិនិត្យមើល​រហូត​ទៅដល់​សម័យ​បុរេប្រវត្តិសាស្ត្រ និង​បន្ត​មកដល់​បច្ចុប្បន្ន ក្រៅ​អំពី​ការប្រើប្រាស់​រូបិយវត្ថុ​សង្គម​ខ្មែរ​ពី​បុរាណ​ក៏​ចេះ​កំណត់​ការប្រើប្រាស់ ឬក៏​ដោះដូរ​ទំនិញ រវាង​ភោគផល​ដែល​ពួកខ្លួន​មាន​ទៅនឹង​ភោកផល​ដែល​ខ្លួន​ត្រូវការ​ដែរ​។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាង «​ប្រពៃណី​នៃ​ការដោះដូរ ឬ​ការធ្វើ​ជំនួញ​​បែប​សាមញ្ញ​ជា​ភោគផល ឬ​កម្លាំង​ពលកម្មបាន​ដើរតួរ​យ៉ាងសំខាន់​នៅក្នុង​សេដ្ឋ​កិច្ច​គ្រួសារសហគមន៍ រហូតដល់​សេដ្ឋកិច្ចជាតិ និង​ការ​ធ្វើ​ជំនួញ​ក្រៅប្រទេស​ទៀតផង​»​។ លោក​បញ្ជាក់ថា «​វិធី​បែបនេះ ចាក់​ប្ញ​សគល់​ក្នុងសង្គម​ខ្មែរ ចាប់តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ បន្ត​ដល់​​សម័យ​នគរ​ភ្នំ សម័យ​ចេនឡា សម័យអង្គរ និង​រហូតដល់​សម័យ​បច្ចុប្បន្ន​»​។

​លោក​ ភឿន បាន​លើក​ឧទាហរណ៍​បញ្ជាក់​ថា៖ «​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ តាំងពី​បុរាណ​រៀងមក ពេលខ្លះ​ពួក​គាត់​ធ្វើការ​ដោះដូរ​ភោគផល​គ្នា​ទៅវិញ​ទៅ​មក​» (ឬ ​ហៅថា​ជំនួញ​) ដោយគាត់​គ្រាន់តែ​យក​​ភោគផល​ស្រូវ ឬ ពោត សណ្តែក ដោះដូរ​នឹង​ត្រី​សាច់​ក៏​មាន ឬ​អាច​ដល់ការដោះដូរ​របស់របរ​ធំៗ​ជា គោ ក្របី ស្រែ​ភ្លឺ ផ្ទះសំបែង ក៏​មាន​ដែរ គឺ​អាស្រ័យ​​ដោយ​ភាគី​ទាំងសងខាង​យល់ព្រម​ឯក​ភាពគ្នា គឺជា​ការ​ស្រេច​។

«​ក្រៅពី​ការដោះដូរ​របៀប​ភោគផល ជាមួយ​នឹង​​​ភោគផល​ផ្សេងៗ​ទៀត​ដូចគ្នា​នោះ ក៏​នូវមាន​ការ​ដោះដូរ​ម្យ៉ាងទៀត គឺ​រវាង​ភោគផល និង​កម្លាំង​​ពលកម្ម ក៏មានដែរ​» នេះ​បើតាម​ការអះអាង​​បញ្ជាក់​របស់​លោក​ ជុច ភឿន​។

​រូបិយវត្ថុ​សម័យអង្គរ និង​ក្រោយ​អង្គរ ៖

​យោងតាម​សៀវភៅ «​ហ្លួង​ព្រះស្ដេច​កន​» របស់លោក​បណ្ឌិត រស់ ចន្ទ្រា​បុត្រ បាន​រៀបរាប់​អំពី​ប្រវត្តិ​របស់​ស្ដេច​កន​។ សៀវភៅ​នោះបាន កត់​​សម្គាល់​អំពី​រជ្ជកាល​របស់​ហ្លួង​ព្រះស្ដេច​កន​ថា បាន​បង្កើត​ប្រាក់​កាក់​ជាច្រើន​ប្រភេទ​សម្រាប់​ប្រជារាស្ត្រ​ប្រើប្រាស់ និង​សម្រាប់ធ្វើ​ជំនួញ ដូច​ជា ប្រាក់​ស្លឹង និង​ប្រាក់​ស្នូក ជាដើម​។

​សព្វថ្ងៃនេះ ទាំង​ប្រាក់​កាក់​របស់​ស្ដេច​កន និង​​ប្រាក់​កាក់​ជាច្រើន​សម័យ​ទៀត ត្រូវបាន​គេ​ចារឹក​ទុកជា​និមិត្តរូប​នៃ​រូបិយវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឆ្លាក់​ដាក់តាំង​នៅលើ​ជញ្ជាំង​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន​ជា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

ទម្លាប់​នៃ​ការប្រើប្រាស់​ប្រាក់​កាក់ បាន​បន្ត​ដោយបុព្វបុរស​ខ្មែរ​បុរាណរហូតដល់​រជ្ជកាល​ព្រះ​អង្គឌួង ជា​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ចន្លោះ ១៨៤៨ ដល់ ១៨៦០ មុននឹង​ការមកដល់​នៃ​របប​អាណាព្យាបាល​បារាំង នៅ​ពាក់កណ្ដាល​ទសវត្សរ៍ ១៨៦០។ នៅ​អំឡុង​ដើម​សម័យកាល​អាណាព្យាបាល​បារាំង ប្រជាជន​កម្ពុជា​នៅ​ប្រើប្រាស់​ប្រាក់​កាក់​របស់ខ្លួន​នៅឡើយ រហូតដល់​បារាំង​ផលិត និង​បោះពុម្ព​ក្រដាសប្រាក់​សម្រាប់​ប្រើប្រាស់​ទូទាំង​តំបន់​ឥណ្ឌូចិន (​កម្ពុជា ឡាវ និង​វៀតណាម)។​

​វា​​ត្រូវ​រង់ចាំ​ពេលវេលាជិត ១ សតវត្សរ៍ ទើប​ប្រទេស​កម្ពុជា​សម័យ​ទំនើប​មានឱកាស​ទទួល​បាន​ឯករាជ​ភាព​ផ្នែក​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ម្ដងទៀត ក្រោយពី​ប្រទេស​នេះ​បានទទួល​ឯករាជ្យ​ពេញលេញ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ ហើយ​បន្ទាប់មក​ធនាគារជាតិ​កម្ពុជា ត្រូវបាន​បង្កើត និង​បើក​ដំណើរការ​៕

​ពុម្ពប្រាក់​បុរាណ​ (សម្រាប់ផលិតកាក់ប្រាក់)

​សព្វថ្ងៃនេះនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​នៅសល់​ពុម្ពប្រាក់​បុរាណ​តែមួយគត់ ដែល​បាន​​សេសសល់​ក្នុង​ទម្រង់​ល្អ ខណៈ​ពុម្ពប្រាក់​ដទៃ​ទៀត បាន​បាត់បង់​ទៅហើយ​។ ពុម្ពប្រាក់​បុរាណ​តែមួយគត់​នោះ ត្រូវបាន​បង្កើតឡើង​នៅ​រជ្ជកាល​ព្រះបាទ​អង្គឌួង​ចន្លោះ​ឆ្នាំ ១៨៤៨-១៨៦០ នៅពេលដែល​រាជធានី នៃ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្រុង​ឧ​ដ្តុ​ង្ត​។​

ទីតាំង​នៃ​ពុម្ព​បោះពុម្ព​ប្រាក់​នោះ ស្ថិតនៅ​ភូមិ​ឃ្លាំង ៥ ឃុំ​វាំង​ចាស់ ស្រុក​ឧ​ដ្តុ​ង្ត ខេត្តកំពង់ស្ពឺ គឺស្ថិតនៅ​ភាគឦសាន​នៃ​វត្ត​វាំង​ចាស់​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ​។ វត្ត​វាំង​ចាស់ គឺជា​អតីត​ រាជវាំងរបស់​ព្រះមហាក្សត្រ​ខ្មែរ​ជាច្រើន​អង្គនា​អំឡុង​ឆ្នាំ ១៨០០ ដល់​ឆ្នាំ ១៩០០។

​យោងតាម​ប្រជាជន​ចាស់ៗ​រស់នៅ​ភូមិ​នោះ បាន​ប្រាប់ថា កាលពី​អតីតកាល ពុម្ពប្រាក់​នេះ បាន​ផលិត​ប្រាក់​កាក់​ជាច្រើន​ប្រភេទ​សម្រាប់​ជា​រូបិយប័ណ្ណ​កម្ពុជា​។ ប្រាក់​កាក់​ខ្លះ ត្រូវបាន​ផលិតឡើង​ពី​សំលោហៈ ពី​ប្រាក់ និង​ពី​មាស ឬ​លាយ​បញ្ចូល​គ្នា​។ លោក ហន ខៀវ មេភូមិ​ឃ្លាំង ៥ បាន​ប្រាប់ថា​៖ «​ពុម្ពប្រាក់​បុរាណ​នោះ ត្រូវបាន​អាជ្ញាធរ​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព (​ប្រហែលជា​សារមន្ទីរ​) តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ​»​។​

ពី​អតីតកាល និង​សព្វថ្ងៃនេះ អ្នកភូមិ​ចាត់ទុក​ពុម្ពប្រាក់​នោះ​ជាទី​តាំង​ស័ក្តសិ​ទ្ធិ ហើយ​ហៅ​ទីនោះ​ថា «​លោកតាភូមិ​ប្រាក់​»​។ ទោះបី​ជាមាន​សង្គ្រាម​វាយប្រហារ​ជាច្រើន​ឆ្នាំ​នៅ​ទីនោះ ពួក​ទាហាន កម្មករ និង​អ្នកស្រុក​ក្រីក្រ បានគាស់​កកាយ​ទីនោះ​ឡើងវិញ ដើម្បី​ស្វែងរក​កំណប់​កប់​រាប់​ឆ្នាំ​មកហើយ​។ ពុម្ពប្រាក់​នោះ នៅតែមាន​រូបរាង​ស្ទើរតែ​ឥតខ្ចោះ​ដដែល​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។​

​មានតែ​ផ្នែក​កណ្ដាល​នៃ​ពុម្ពប្រាក់​នោះទេ​ដែល​ខូចខាត​ដោយសារ​កង្វះខាត​ការថែទាំ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ដៃ​ទម្រ ២ ក្នុង​ចំណោម ៤ បាន​បែកបាក់​ក្រោម​ការ​បំផ្លិច​បំផ្លាញ​រាប់​ឆ្នាំ​ពី​ធម្មជាតិ និង​កត្តា​ផ្សេង​៕

ប្រភព÷ភ្នំពេញប៉ុស្តិ៍