ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ​និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដកហូតវត្ថុតាងមួយចំនួន

ឧដុង្គ÷ នៅថ្ងៃព្រហស្បត៍ ៤រោច ខែស្រាពណ៍ ឆ្លូវ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១​វេលាម៉ោង១៥និង៣០នាទីមានប្រជាពលរដ្ឋរាយការណ៍ថានៅចំណុចខ្ទមទុកចោល ស្ថិតនៅភូមិវិហាខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ តែងតែមានមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពនៅទីនោះរៀងរាល់ថ្ងៃ ក្រោយទទួលពត៍មានកំលាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានដាក់កំលាំងបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្ដែងកំលាំងបានឃាត់មុខសញ្ញាសង្ស័យ​ ០១នាក់:ឈ្មោះ ឈុំ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចេតីយ៍ថ្មី ឃុំវិហាហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(០១ធំ ០១តូច)ជញ្ជីងអេឡិចត្រូចនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង និង ទូរស័ព្ទដៃចំនួន០១គ្រឿង។​

ករណីខាងលើមន្ត្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​៕