ឪពុកចុងប្រព្រឹត្តអំពេីរំលោភសេពសន្ថវៈទៅ​លេីកូនស្រីចុងជាអនីតិជនចំនួន០២លេីកត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួន

នៅព្រឹកថ្ងៃទី​ ២៩​ ខែ​ សីហា​ ឆ្នាំ​២០២១​ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ក៏ដូចជាយោបល់រប​ស់លោក​ស្រី​ ឧត្តមសេនីយ៍​ត្រី​ រស់​ ជីវី​ស្នងការរង​ផែនការ​ងារប្រឆាំងការជួញដូរមនុស្សនិងការពារ​អនីតិជន​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពី​ឯកឧត្តម​ កែវ​សុជាតិ​ ព្រះរា​អាជ្ញានៃអយ្យ​កា​រអម​សាលាដំបូងខេត្តបាត់ដំបង​ផងនោះលោ​ក​វរសេ​នី​យ៍ឯក​ស​ គឹមឡុង​ ​អធិ​ការនគរបាលស្រុក​មោងឬស្សី​ បានធ្វេីការ​នាំខ្លួន​បុរសម្នាក់ឈ្មោះ​ វ- ស-ហ អាយុ​២៦ឆ្នាំរស់នៅស្រុកមោងឫស្សី ខេត្តបា​ត់​ ដំបង​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ដេីម្បីធ្វេីការ​សាក​សួរ​ស្រាវជ្រាបស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ​ អ-ស-ម​ ភេទស្រីអាយុ​២៩​ឆ្នាំ​ រស់នៅមូលដ្ឋានខាងលេី​ ដែលបានប្តឹ​ង​ចោទប្រកាន់ចំពោះបុរសជាប្តីចុងរូបនេះ ថាបានចាប់រំ-លោភ​សេពសន្ថវៈទៅលេីកូនស្រី​របស់គាត់(កូន​ប្តីមុន​)​ឈ្មោះ​​ស-ល​ អាយុ ១៣ឆ្នាំ​កាលពីប៉ន្មានថ្ងៃកន្លង​ទៅនេះ។

នៅពេលធ្វេីការសាកសួរជនសង័្សយជាឪពុកចុងរូបនេះ​ បានឆ្លេីយសារភាពថា​ រូបគាត់ពិតជាបាន​ប្រព្រឹត្ត​សកម្មភាពដូចការចោទប្រកាន់នោះមែន​រហូតចំនួន០២លេីកមកហេីយ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕