ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារចំនួន០៩រូប មកកម្ពុជាវិញនឹងមកដល់ល្ងាចនេះ

មន្ត្រីក្រសួងការបរទេសកម្ពុជាបានអោយដឹងនៅថ្ងៃអាទិត្យនេះថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ ក្នុងនោះ ៨នាក់នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច ។

ពលការិនីម្នាក់ទៀតនឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍ សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច ។

ស្ថានទូត បានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន ផ្តល់ជំនួយជាកញ្ចប់ ស្បៀង អាហារដល់ពលករ ពលការិនីដែលខ្វះខាត និងប្រាក់ឧបត្ថម មួយចំនួន ក្នុងអំឡុងពេលរង់ចាំត្រឡប់ ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ ពលការិនី និងកុមារខាងលើទៅអាកាសយានដ្ឋាន KLIA ផងដែរ៕

ប្រភព៖ ក្រសួងការបរទេសកម្ពុជា