បើករថយន្តក្រឡាប់ខ្លួនឯង បណ្តាលអោយរងរបួស០២នាក់ នៅស្រុកបូទុមសាគរ

ខេត្តកោះកុង÷ នៅថ្ងៃទី ៣០.០៨.២០២១ វេលាម៉ោង ០១និង ៣០នាទី រំលងអាធ្រាត លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៦៦-៦៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់តូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

រថយន្ត ០១គ្រឿងម៉ាក HIUNDAI ពណ៌ ខៀវ លាយលឿង ពាក់ស្លាកលេខកំពង់ចាម 3A 7806 បើកបរទិសដៅដឹកអុស ពីកោះកុង ទៅ ភ្នំពេញក្រឡាប់ធ្លាក់កាវថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន ០២នាក់ ប្រុស របួសស្រាល ។

មូលហេតុ ប្រើប្រាស់ល្បឿន ផ្លូវចុះចំណោត កោងខ្លំាង ។ អ្នកបើកបរឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំ បុស្សខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល)។ និងឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ឃុំ ខាងលើ ព្រូឡាន(របួសស្រាល)។

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ៕