មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ

នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤០នាទី លើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៨-៩៩ ស្ថិតក្នុងភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1L-7079 បើកបរដោយឈ្មោះ ទុំ មករា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងកើតទៅទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏បានរ៉េចង្កូត ទៅបុកជាមួយនិងរថយន្ត០១ គ្រឿង ម៉ាក TOYOTA ALPHARD ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-1086 ក្នុងដំណើរច្រាស់ទិសគ្នា (អ្នកបើកបររត់គេច មិនស្គាល់អត្តសញ្ញាណ) ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់ ប្រុស (អ្នកបើកបរម៉ូតូ ក្រោយ ពេលបញ្ជូនដល់មន្ទីរពេទ្យ ខេត្ត) ។ ក្រោយពីធ្វើការវាស់វែងរបស់កម្លាំងជំនាញរួច វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕