អ្នកញៀនល្បែងអាប៉ោងនៅស្រុករុក្ខគីរីចំនួន​០៦នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃទី​២៩​ខែ​សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​១៤និង៤២​ នាទី​ នៅ​ចំណុច​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ អនុវត្តតាម​ការដឹកនាំ​របស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ រួមទាំងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​អាប៉ោង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។

១-ឈ្មោះ​ យឹម​ សារ៉េត​ ហៅ​ សួន​ ប៉ារ៉ា​ ភេទប្រុ ស​ អាយុ​ ៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយអាត់​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ។

២-ឈ្មោះ​ ឈឺន​ រ៉ាង​ ភេទប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ ។

៣-ឈ្មោះ​ ស៊ីម​ អូន​ ភេទ​ប្រុស​ អាយុ​៦២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​មុខរាហ៍​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ ។

៤-ឈ្មោះ​ យិន​ ង៉ែត​ ភេទប្រុស​ អាយុ​៦៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃវាំង​ ឃុំ​តាលោ​ ស្រុក​តាលោសែនជ័យ​ខេត្ត​ពោធិ៍សាត់​ ។

៥-ឈ្មោះ​ នួន​ គោ​ ភេទប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង។

៦-ឈ្មោះ​ សយ​ សុផល​ ភេទប្រុស​ អាយុ​៥៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តី​ស្នួល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បា កាន​ ខេត្ត​ពោធិ៍សាត់​។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ មេ​អាប៉ោង​ ចំនួន​ ០១​ គ្រាប់​

-​ ចាន​សម្រាប់​បង្វិល​មេអាប៉ោង​ ចំនួន​ ០២​

-​ ផ្តិល​ជ័រ​ សម្រាប់​គ្រប​អាប៉ោង​ ចំនួន​ ០១​

-​ ធុង​ជ័រ​ដាក់​ដី​ សម្រាប់​ទ្រ​ចាន​អាប៉ោង​ចំនួន​ ០១​

-​ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ ចំនួន​ ០១​

-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានរៀបចំ​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕