អ្នកកាសែត ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីបំពានលើសិទ្ធបុគ្គល

ថ្ងៃទី២៩.០៨.២០២១ ម៉ោង១៥ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីថតរូបឡាយរូបភាពលំនៅដ្ឋានបំពានលើសិទ្ធបុគ្គល នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់ ៖

១. ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានកម្ពុជាតេជោសន្តិភាព ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ,

២. ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានអាស៊ានTV ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពថតឡាយវីដេអូផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ០១គ្រឿងម៉ាកVIVO និងដងឡាយ០១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕