បុរសអាយុ៣០ឆ្នាំម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈលេីស្រី្តជាជនរងគ្រោះម្នាក់អាយុ២៦ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ឃាត់​ខ្លួន

នៅយប់ថ្ងៃទី៣០ ខែ​ សីហា​ ឆ្នាំ​២០២១វេលា​ម៉ោង២៣និង៣០នាទី ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ មាន​ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ មួយបានកើត​ឡើង​ ដែលករណីនេះបង្កដោយជនសង្ស័យ ឈ្មោះខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំ​ដំបង​ បានធ្វើសកម្មភាពចូលទៅក្នុងមុង​ប៉ុនប៉ង​រំលោទសេពសន្ថវៈលេីជនរងគ្រោះឈ្មោះស.អ​ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅកន្លែង​កើតហេតុខាងលេី​ ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះរើបម្រាស់ស្រែកឆោឡោឡេីងទើបជន​សង្ស័យមិនអាចប្រព្រឹត្តសកម្មភាពបានសម្រេចរួចរត់​គេចខ្លួនពីទីនោះតែម្ដង។

ភ្លាមៗជនរងគ្រោះបានរាយការណ៍អំពីករណីនេះដល់សមត្ថកិច្ចនគរបាលអំពីសកម្មភាពរបស់ជន​សង័្សយខាងលេី​ ហេីយឆ្លងតាមយោបល់ដឹកនាំ​បញ្ជាររបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិការ​នគរបាលស្រុក​មោងឬស្សី​ បានដឹកនាំធ្វេីការ​ស្រាវ​ ជ្រាវរហូតនាំខ្លួនជនសង្ស័យខាងលេី នៅ​ថ្ងៃទី៣១​ខែ​សីហា​ឆ្នាំ​ ២០២១ វេលាម៉ោង៩និង​០០នាទីព្រឹកនៅចំណុចមូលដ្ឋានកេីតហេតុបញ្ជូ​ន​មកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមផ្លូវច្បាប់៕