ភាគីចិនឆ្លើយតបជាមួយទង្វើរបស់អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិកដែលខិតខំរិះរកមធ្យោបាយជះទឹកកខ្វក់មកលើចិន

នាថ្ងៃទី៣០ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសារលិខិតបើកចំហរបស់លោក Christopher Ford អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបង្ហាញពីដំណើរការនៃការប្រឌិតរឿង“បែកធ្លាយចេញពីមន្ទីរពិសោធន៍”ដោយក្រុមមនុស្សមួយចំនួនតូចក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក Wang Wenbin បានលើកឡើងថា សារលិខិតបើកចំហដែលចេញដោយលោក Christopher Ford គឺជាភស្តុតាងដ៏សំខាន់មួយទៀតដែលអ្នកនយោបាយអាមេរិកមួយចំនួនបានបោះបង់វិទ្យាសាស្ត្រ ប្រឌិតរឿងកុហក និងលាបពណ៌លើប្រទេសចិនអំពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩។

លោក Wang Wenbin បានសង្កត់ធ្ងន់ថា យោងតាមសារលិខិតបើកចំហលោក Christopher Ford នៅខែមិថុនាឆ្នាំ២០២១នេះបង្ហាញថា ចាប់ពីខែធ្នូឆ្នាំ២០២០រហូតដល់ដើមខែមករាឆ្នាំ២០២១ ក្រោមការណែនាំរបស់លោកMike Pompeoអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកMiles Maochun Yuក្នុងការិយាល័យផែនការគោលនយោបាយនៃក្រសួងការបរទេសអាមេរិកបានណែនាំបែងចែកការងារដល់លោកThomas DiNannoជំនួយការរដ្ឋមន្រ្តីការបរទេសក្នុងស្ថាប័នគ្រប់គ្រងត្រួតពិនិត្យស្របច្បាប់អាវុធយោធា(AVC)និងលោកទីប្រឹក្សាDavid Asherដោយឆ្លងកាត់ការវាយតម្លៃរបស់អ្នកជំនាញវិទ្យាសាស្ត្រជីវសាស្រ្តនិងអាវុធជីវគីមី បន្តផ្សព្វផ្សាយដល់បណ្ដាផ្នែកក្រសួងការបរទេសអាមេរិកអំពីពាក្យសម្តីប្រឌិតមិនពិតជាច្រើនដូចជា“ប្រភេទជំងឺវីរុសកូវីដ-១៩គឺជាអាវុធជីវសាស្រ្តដែលបញ្ចេញជាចេតនាដោយរដ្ឋាភិបាលចិន”ជាដើម។ ក្រោយពីលោក Christopher Ford បានផ្ញើអ៊ីមែលជាច្រើនដងរំលឹកពួកគេទាំងពីរត្រូវរៀបចំបង្កើតការវាយតម្លៃដោយយកចិត្តទុកដាក់ពីអ្នកវិទ្យាសាស្ត្រមក AVCក៏បានរៀបចំកិច្ចប្រជុំអ្នកជំនាញក្នុងខែមករាឆ្នាំ២០២១នេះ។ អ្នកជំនាញដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើបានបង្ហាញពីចំណុចខុសឆ្គងសំខាន់ៗមាននៅក្នុងឯកសារពាក់ព័ន្ធ។ បន្ទាប់មកលោក Christopher Ford បានផ្ញើអ៊ីមែលរាយការណ៍ពីស្ថានភាពកិច្ចប្រជុំទៅកាន់មន្រ្តីជាន់ខ្ពស់ក្នុងក្រសួងការបរទេសជាច្រើនរូប បានបង្ហាញអំពីបញ្ហាចម្បងបំផុតនៃការវិនិច្ឆ័យរបស់AVC។ យោងតាមការវិនិច្ឆ័យរបស់លោកChristopher Ford មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកអាចមកពីរឿងនេះមិនបានលើកឡើងពី“អាវុធជីវសាស្ត្រ”នៅក្នុង“សេចក្តីថ្លែងការណ៍៖សកម្មភាពមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហាន” ហើយក៏បែរជាលើកឡើងដោយការប៉ាន់ស្មានមិនច្បាស់ថា“ជំងឺវីរុសកូវីដ-១៩អាចមានប្រភពចេញពីការបែកធ្លាយនៅមន្ទីរពិសោធន៍ដោយចៃដន្យ”ទៅវិញ។

លោក Wang Wenbin មានប្រសាសន៍ថា នេះបានឱ្យដឹងយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិកខ្លះមិនខ្វល់ខ្វាយពីភស្តុតាងវិទ្យាសាស្រ្តនិងមូលដ្ឋានគ្រិះនៃការពិតទេ យកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើជាឈ្នាន់នយោបាយ។ គោលបំណងរបស់ពួកគេគឺខិតខំរិះរកមធ្យោបាយជះទឹកកខ្វក់មកលើចិន។ ប្រធានបទ“អាវុធជីវសាស្ត្រ”មិនអាចដំណើរការបាន ក៏ដកថយប្រែជាប្រធានបទ“បែកធ្លាយចេញពីមន្ទីរពិសោធន៍”ទៅវិញ។ វិធីសាស្រ្តដែលគ្មានមូលដ្ឋាននេះ ត្រូវបានគេឯងឃើញកាន់តែច្រើនឡើងៗ និងទទួលរងការប្រឆាំងកាន់តែច្រើនឡើងៗពីសហគមន៍អន្តរជាតិ៕

ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា