ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល០៣នាក់ ករណីម៉ូតូបុកម៉ូតូ នៅស្រុកមណ្ឌលសីមា

កោះកុង÷ នៅថ្ងៃទី ០១ខែ កញ្ញា ឆ្នាំ ២០២១វេលាម៉ោង ១៧និង១០ នាទីមានករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងរវាងម៉ូតូ បុកម៉ូតូនៅចំណុច ភូមិនាងកុកឃុំប៉ាក់ខ្លង បណ្តាលអោយស្លាប់ចំនួន ១ នាក់នឹងរងរបួសធ្ងន់ស្រាលចំនួន ០៣ នាក់ ក្រោយកើតហេតិសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន អ្នកស្លាប់កំពុងស្រាវជ្រាវរកបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូកម្លាំងយើងបានយកមករក្សាទុកនៅធិការដ្ឋាននគរបាលស្រុក៕