ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក០២នាក់ ករណីលួចកាច់កយកម៉ូតូ

រាជធានីភ្នំពេញ÷ ថ្ងៃទី០៣.០៩.២០២១ ម៉ោង១៩ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចកាច់កយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់(គេចខ្លួន០១នាក់ ឈ្មោះម៉ៅ) ។ ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ហឿន ម៉េងហូរ(ហួរ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅកន្លែងជួសជុលឡាន ផ្លូវបេតុង សង្កាត់ទឹកក្អក់៣ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពកាច់បំបែកសោរលួចយកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខភ្នំពេញ1GN-6934 របស់ជនរងគ្រោះឈ្មោះ ស៊ុយ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GN-6934 របស់ជនរងគ្រោះ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ក្រហមលាយស ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GX-3609 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕