សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្បែងស៊ីសង ១២នាក់ និងដកហូតវត្ថុតាងមួយចំនួន

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវនៅថ្ងៃទី៣កញ្ញា ២០២១ ។

ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១២ នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើនិតីវិធីបន្តតាមផ្លូវច្បាប់៕

ប្រភព៖ រដ្ឋបាលខណ្ឌឬស្សីកែវ