អាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួនមនុស្សជាង៥០នាក់ និងដកហូតសម្ភារៈមួយចំនួនធំ ក្នុងករណីលួចបើកកន្លែងផឹកស៊ីរាំលេងកម្សាន្តល្មើសវិធានការរដ្ឋបាលរាជធានី

កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន មនុស្សប្រុសស្រីជាង៥០នាក់ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទីតាំងកន្លែងកម្សាន្តយីហោ« ប៊្លូឆីលី »តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកស៊ីរាំលេងកម្សាន្ត ប្រមួលផ្តុំ ដែលល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានធ្វើការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលើអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ។

ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចហើយ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ និងជម្ងឺបម្លែងថ្មីដែលតា ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ ៕