អ្នកក្លាហាន ១៣នាក់ ត្រូវសមត្ថកិច្ចស្រុកបវេលឃាត់ខ្លួនករណីហិង្សាដោយចេតនា

នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១​ នេះអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់​ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​ បាន​រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ នូវ​ក្រុមជនបង្កហិង្សាដោយអា.វុធ​ ចំនួន០២ក្រុម​ដែលមានមនុស្សរហូតចំនួន១៣នាក់និងវត្ថុតាងមានកាំ.បិត​ចំនួន០៣ ដេីមនិងម៉ូតូចំនួន០៦គ្រឿង​ មកជាមួយផង។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​០៣​ខែ​ កញ្ញា​ឆ្នាំ​២០២១​ វេលាម៉ោង២០និង១០នាទី​នៅចំណុ​ចវាលស្រែ១០០​ក្នុងភូមិសង្កែវារ​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបា​ត់ដំ​បង​ ក្រុមយុវជនបង្កអនាធិបតេយ្យចំនួន០២ក្រុម​ បានប្រេីប្រាស់កាំ.បិត​ ដេញកា.ប់.គ្នា​បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពល​រដ្ឋក្នុងមូលដ្ឋាន​ បន្ទាប់ពីពួកគេបានប៉ះពារពាក្យសំដីគ្នាតែបន្តិចចន្តួចតែប៉ុណ្ណោះ​ ។

ទទួលបានព័ត៌មាននេះភ្លាម​ សមត្ថកិច្ចនគរបាល​បានចាត់វិធានការបង្រ្កាបឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមដែលក្នុងនោះគឺ៖

-ក្រុមទី០១៖

១-ឈ្មោះ យុន សឹងយ៉ាន់ណាភេទប្រុសនៅភូមិ​បវេល១ ឃុំបវេល ស្រុកបវេល។

២-ឈ្មោះ វ៉ុន ចានរ័ត្ន ភេទប្រុស នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។

៣-ឈ្មោះ មាស សំណាង (ម៉ាក) ភេទប្រុស នៅ​ភូមិបវេល១ ឃុំបវេល។

៤-ឈ្មោះ រស់ គឹមហាន់ ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។

៥-ឈ្មោះ លី ប៊ុនទី ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។

៦-ឈ្មោះ ហ៊ីង មួន ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។

៧-ឈ្មោះ រឿន ចាន់តារ៉ា ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។

៨-ឈ្មោះ កឿន ប៊ុនហេង ភេទប្រុស នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។

៩-ឈ្មោះ ខ្លឹង សីហា ភេទប្រុស នៅស្រុកថ្មគោល។

១០-ឈ្មោះ ធី បញ្ញា ភេទប្រុស នៅស្រុកកំរៀង។

១១-ឈ្មោះ រឿន ចាន់គោរព ភេទប្រុស នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

-ក្រុមទី០២៖

១-ឈ្មោះ លិញ តុលា ភេទប្រុស នៅភូមិទំនប់​ទឹក​ ឃុំបវេល ។

២-ឈ្មោះ វណ្ណះ ចាន់ន្នី ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។

ក្នុងចំណោមមនុស្សចំនួន១៣នាក់នេះ​ នៅមានបក្សពួកគេចំនួន០២នាក់ទៀត​ បានគេចខ្លួនផុត​ មុនពេលសមត្ថកិច្ចទៅដល់​ កន្លែងកេីតហេតុប៉ុន្តែសមត្ថកិច្ចបាន​ស្គាល់អត្តសញ្ញាណគាត់រួចហេីយ​៕