ដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៥ទីតាំងត្រូវបាន​ដុតបំផ្លាញនៅខេត្ត​តាកែវ

នាព្រឹកថ្ងៃសៅរ៍ ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៥ទីតាំង អាងស្តុបទឹកចំនួន០៣អាង នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៩៨៤ម៉ែត្រការ៉េ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕