រថយន្តធុនធំមួយគ្រឿង បានប្រលះម៉ូតូមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ

នារសៀលថ្ងៃទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោ​ង​ ១៧:០៥​ នាទី​ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៥-​៤៦​ កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤​ ស្ថិត​នៅភូមិ​មុខខេត្ដ​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្ដកំព​ង់​ស្ពឺ​ មានរថ​យន្ដស​ណ្ដោងរឺម៉ក​ ប្រភេទ​ V1 បានបុ​កម៉ូតូ​ អ្ន​ក​ដំណេីរជិះ​តាមផ្លូវ​ រួចបុកចូលទៅក្នុងផ្ទះពលរដ្ឋ​ បាក់របងថ្ម​។

ក្នុងហេតុការណ៍គ្រោះថ្នាក់បណ្ដាលឱ្យរងរបួស​អ្នកជិះម៉ូតូ​របួស​ធ្ងន់​ និងបាក់របងថ្ម​ ខូចខាត​រថយន្ត​ ដែលធ្វើ​ដំណើរ​ស្របទិសគ្នា​ ។

រថយន្ត​បង្ក​គ្រោះថ្នាក់​ជាប្រភេទ​ V1 សណ្ដោងរឺម៉​ក​មានស្លាក​លេខ​ កំពង់​ស្ពឺ​3A-2041 និងស្លាក​លេខ​ រឺម៉ក​ កណ្តាល​ 4A-0038 ។

តាមការបញ្ជាក់ពី​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដែលបានចុះទៅកាន់ទីតាំង​បង្កហេតុ​ខាងលេី​ និងតាមការពិនិត្យ​មេីលកាមេរាសុវត្ថិភាពនៅទីនោះ​ គឺ​ ៖ រថយន្ត​ បង្កហេតុ​ បេីកបរក្នុងទិសដៅពី​ លិចទៅកេីត​ ក្នុងល្បឿន​លឿន​ ដោយការបេីកបរមានល្បឿនលឿន​ពេកបម្រុងបុករថយន្ដដែលនៅពីខាងមុខ​ អ្នកបេីក​ បានគេចមកខាងស្ដាំដៃ​ បណ្ដាល​ឱ្យ​ប៉ះរថយន្ដដែ​លបេីកមកទន្ទឹមគ្នា​ និងជ្រុលទៅបុកម៉ូតូដែល​ជិះនៅខាងស្ដាំដៃតែម្ដង​ រួចហួសទៅបុករបងថ្ម​ ផ្ទះព​លរដ្ឋ​តែម្ដង។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បានគេចខ្លួនប​ន្ទាប់ពីបាន​បង្កគ្រោះ​ថ្នាក់​រួច​ សមត្ថកិច្ច​កំពុង​តែអន្ដរាគមន៍​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ក្រុមហ៊ុន​និងអ្នកបើក​បរ​មកទទួល​ខុសត្រូវ​ និងចាត់ការកសាងសំណុំ​រឿ​ង​​​បន្ដ​។

បច្ចុប្បន្ន​កំលាំង​នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន​និងជំនាញ​ខេត្ដ​ បានស្ទួចយកវត្ថុតាងបញ្ជូនមកការិ​យាល័យ​ចរាចរណ៍​ខេត្ត​ ដើម្បី​ចំណាត់ការ​តាមនីតិវិធី៕