យុវជនចំនួន០២នាក់​បានរួមភេទ​ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ​ ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល​ ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

នៅថ្ងៃទី០៤ខែ​កញ្ញា​ ឆ្នាំ​ ២០២១ វេលា​ម៉ោង​១០​និង៣០នាទី​ ព្រឹកនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរ​បាលខេត្តបាលដំបង​ លោកវរសេនី​យ៍​ទោ​ សេង​ លុច​ អធិការនគរ​បា​លស្រុកថ្មគោល​ បានដឹកនាំធ្វេីការ​ឃាត់ខ្លួនយុវ​ជន​ចំនួន០២នាក់ទាក់ទងនឹងករណីបទរួ.ម.ភេ. ទ ជាមួយអនីតិជនអាយុ​ក្រោម១៥ឆ្នាំ មកកាន់អធិ ការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាក​សួរ ស្រាវជ្រាវ។ ជនសង័្សយជាយុវជនទាំងពីរនាក់នោះគឺ៖

១-ឈ្មោះ ឡុង ថាវ ភេទប្រុសអា​យុ​២២ឆ្នាំ រស់​នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល​ ខេត្តបាត់​ដំបង​។

២-ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុសអា​យុ២២ឆ្នាំ រស់នៅភូមិសំ​រោង ឃុំតាម៉ឺន ស្រុកថ្ម​គោល ខេត្តបាត់​ដំបង​។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួនយុវជនទាំងពីរ​នាក់នេះគឺ​កាលពីថ្ងៃទី​៣​១​ខែ​ សីហា​ ឆ្នាំ​២០២១​ សមត្ថកិច្ចនគរបាលស្រុកថ្មគោល​ បានទទួលពាក្យបណ្តឹងពីឈ្មោះ ច- ល ភេទស្រីអាយុ​៥២ឆ្នាំរស់នៅ ឃុំមោង ស្រុកមោង​ ឬស្សី ដែលអះអាងថា​កូនស្រីរបស់គាត់ឈ្មោះ ព.​ម.ស អាយុទេីបតែ​ ១៣ឆ្នាំ​ ត្រូវបានយុវជនឈ្មោះ​ ឡុង ថាវ ភេទប្រុសអា​យុ​២២ឆ្នាំ ប្រេី​ល្បិចកលល្បួងនាំយកទៅរួ.ម.ភេ.ទ ហេីយនាំយកចេញពីមូលដ្ឋានបាត់តែម្តង​ ជាមួយនោះឈ្មោះ​ ដ .គ.ណ ភេទប្រុសអាយុ៣៩ឆ្នាំរស់ នៅ ឃុំមោង ស្រុកមោងឬស្សី​ដែរដែលគាត់អះអាងថាត្រូវជាឪពុករប​ស់​កុមារី ឈ្មោះណ.រ.ស អាយុ​១១ឆ្នាំ​ ត្រូវបានយុវជនឈ្មោះ​ រ៉េន ចន្រ្ទា ហៅ បា​រាំងភេទប្រុសអាយុ២២ឆ្នាំប្រើល្បិចកលល្បួងនាំយក​ទៅរួ.ម.ភេ.ទ​ហេីយនាំចេញបាត់ពីមូលបដ្ឋាន។

ក្រោយពីទទួលបានពាក្យបណ្ដឹងទាំងពីរនេះរួចវមកសមត្ថកិច្ចនគរបាលបានធ្វេីការស្រាវជ្រាវ​ រហូតរកឃេីញយុវជនទាំងពីរនាក់នេះនិងកុមារីជា​ជនរងគ្រោះទាំងពីរនាក់នោះផង​ ។

នៅពេលនេះសមត្ថកិច្ចនគរបាលបាន​រៀបចំក​សាងសំណុំរឿងបញ្ជូនយុវជនទាំងពីរនាក់មកកាន់ការិយា​ល័យជំនាញអនុវត្តតាមផ្លូវច្បាប់​រីឯកុមារីទាំងពីរនាក់បានប្រគល់ជូនឪពុក​ ម្តាយនាំ​ទៅមូលដ្ឋានវិញ៕