រោងចក្រផលិតស្បែកជើងមួយកន្លែងនៅខេត្តកំពង់ឆ្នាំង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ

ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង១៣ៈ១៥នាទី​ ថ្ងៃទ៏៥ខែកញ្ញាឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះអាគារផលិតបាត់ស្បែក​ជើងរបស់រោងចក្រខេនស្ពូតស៊ូ មួយលើក​ ស្ថិតនៅចំណុចចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។ ការខូចខាតៈ​ទំហំ១៥ គុណ១៥ម៉ែតនិងឆេះម៉ាសុីនឈូសបាត់ស្បែកជើងចំនួន​១២គ្រឿង។ ឆេះបាតស្បែកជើងចំនួន០៦ពាន់គូរ និង សម្ភារៈមួយចំនួនទៀតគិតជាប្រាក់អស់ប្រហែលចំនួន ១៥០០០ ដុល្លារ (មួយមុឺនប្រាំពាន់ដុល្លារអាមេរិច)។​

នៅក្នុងកិច្ចប្រតិបត្តិនោះផងដែល រថយន្ត​ប្រើប្រាស់ទឹកអស់​០៨ រថយន្ត នឹងមិនមានបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។៕