បុរសម្នាក់បើកម៉ូតូយ៉ាងលឿនបានប្រលះតូបលក់ភេសជ្ចៈមួយកន្លែង និងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

យប់ថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី នៅចំណុចមុខផ្ទះឈ្មោះ យុត យ៉យ ស្ថិតនៅភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយឈ្មោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ​ប្រដិន ឃំុសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូម៉ាកCB 400CCពណ៍ខ្មៅ ស្លាកលេខភ្នំពេញ1GU.0261 ជិះពីទិសខាងត្បូងទៅទិសខាងជេីង បើកបរក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចខាងលើ បានជ្រុលទៅបុកតូបលក់ភេសជ្ចៈបណ្ដាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយក៏បានប៉ះចំម្ចាស់តូបឈ្មោះយ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ កំពុងអង្គុយលេងនៅក្នុងតូប បណ្ដាលឲ្យរងរបួសស្រាល។

កម្លាំងសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងរ ហើយបានប្រគល់សព ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕