កម្លាំងនគរបាល​ខេត្តបាត់ដំបង​ ចុះប្រតិបត្តិកាបង្ក្រាប​ករណី​ ហិង្សា​ ក្នុងក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានចំនួន១០​នាក់​ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបងៈ ដោយអនុវត្តតាម​បទបញ្ជា​ផ្ទាល់​ពី​ លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់ណែនាំរបស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃចន្ទ​ ទី​០៦​ ខែ​ កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៨:៣០​នាទី​ ​នៅ​ចំណុច​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ កោ​ ស៊ុន​កាំង​ ជា​នាយ​ការិយាល័យ​​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការ​​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ ដោយសារ​មរណៈ​ភាពនៃ​​ជនរងគ្រោះ​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០២​ក្រុម​ មាន​ចំនួន​ ១០​នាក់​ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដែលមានឈ្មោះដូចខាងក្រោមៈ

១-ឈ្មោះ​ ថាវ​ វុត្ថា​ ភេទប្រុស​ អាយុ​ ២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
២-ឈ្មោះ​ សែម​ វិរ:​ ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ មាស​ គ្រឹស្នា​ ហៅ​ បារាំង​ ភេទប្រុស​ អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៤-ឈ្មោះ​ វី​ ចិន្តា​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​១៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
៥-ឈ្មោះ​ ដៀប​ សុខឡេង​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៦-ឈ្មោះ​ លី​ ថុនា​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​គោកក្តួច​ ឃុំ​តាពូង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
៧-ឈ្មោះ​ សុក​ ប៊ុន​ទិត្យ​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៨-ឈ្មោះ​ វ៉ាន់​ ហុកហេង​ ហៅ​ស្រួច​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៩-ឈ្មោះ​ ឆិល​ ឡង់ឌី​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
១០-ឈ្មោះ​ សឺន​ សិទ្ធិ​សក័​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានឲ្យដឹងថាកាល​ពី​ថ្ងៃអាទិត្យ.ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​ប្រហែល​ ២២:៤០​ នាទី​ នៅ​ចំណុច​ក្រុមទី​២២​ ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ក្រុម​ ខាងលេី​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ ដំបង​ និង​ដុំថ្ម​ កាប់​ វាយ​ និង​គប់​ទៅ​លេី​ ជនរងគ្រោះ​ឈ្មោះ​ អ៊ាង​ វិសាល​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ បណ្តាល​ឲ្យ​ ស្លាប់​ នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។ វត្ថុតាង​ដកហូត​បានរួម​មានៈ

-​ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ ប្រវែង​ ៧០សង់ទីម៉ែត្រ​ ០១​ដេីម​, កាំបិត​ដែក​ មាន​ដង​ឈេី​ ប្រវែង​ ៩០​សង់ទីម៉ែត្រ​ ០១​ដេីម​, ម៉ូតូ​ម៉ាក​ហុងដា​វេវ​ ពណ៌​ស​ គ្មា​ន​ស្លាកលេខ​ ចំនួន​០១​គ្រឿង​

បច្ចុប្បន្ន​នគរបាលការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕