បុរសជាមេខ្យល់ចំនួន០២នាក់ត្រូវបាននគរ​បាលស្រុកភ្នំព្រឹកឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់បន្ទាប់ពីរូបគាត់នាំប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ប៉ុនប៉ងឆ្លងដែនទៅកាន់ប្រទេសថៃ

កាលពីថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ​២០២១​ វេ​លាម៉ោងប្រមា​ណ ២៣និង៤០នាទី​ នៅចំណុចច្រកទ្វាព្រំដែនអូររំដូល​ ស្ថិតក្នុងភូមិ​ អូរថ្មី​ ឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ខេត្ត​បាត់ដំបង​ មានករណីនាំឆ្លងដែន​ដោយមិនស្របច្បាប់មួយបានកេីតឡេីង​ ដែលករណីនេះមានជនសង័្សយជាមេខ្យល់ចំនួន​០២​នាក់​បានលបលួចនាំពលរដ្ឋចំនួន១១នាក់​រួមទាំងកុមារផងប៉ុនប៉ងជ្រៀតចូលទៅក្នុងប្រទេសថៃ​ ។

រហូតដល់ថ្ងៃទី​០៦​ ខែ​កញ្ញា​ឆ្នាំ​២០២១​នៅចំ​ណុចរ​ង្វង់​មូលផ្លូវបែកជាបួន​ស្ថិតក្នុងភូមិ​ភ្នំតូច​ ឃុំពេជ្រ​ចិន្តា​ស្រុកភ្នំព្រឹ​ក​ ខេត្ត​បាត់ដំបង​ អនុតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ លោកវរសេនីយ៍​ទោ​ ហេង​ បារាំង​ អធិ​ការនគរ​បាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងជំនា​ញ​ ផ្នែក​យុត្តិធម៌​ ​សហការ​ជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ពេជ្រចិន្តា​ បានឃាត់ខ្លួន​ជន​សង្ស័យ ចំនួន​ ០២នាក់​នោះគឺ៖

១-ឈ្មោះ​ ឈួម​ រ៉ា​(ហៅ ឆេះ) ភេទប្រុ ស​ អាយុ​ ៤០ឆ្នាំ​ មានទីលំនៅភូមិ​ អូរថ្មី​ ឃុំពេជ្រចិន្តា​ ស្រុក ពេជ្រចិន្តា​​ ខេត្តបាត់ដំបង​ ។

២-ឈ្មោះ​ យ៉ង​ អ៉ីម​ ហៅ​ មូល​ ភេទប្រុ ស​ អាយុ​ ៣៥ឆ្នាំ​ មានទីលំនៅភូមិ​ អូរអន្លក់​ ឃុំ​ តាសែន​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ។

ចំពោះពលករចំនួន​១១នាក់​ ស្រី​ ០​៥​នាក់​ ក្មេងតូច​ ០៣នាក់​ ស្រី​ ០២នាក់​ ត្រូវបានធ្វេីការសាកសួរអំពេីបញ្ហានេះ​​នៅបរិ​វេណអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក​ រីឯមេខ្យល់ទាំងពីរនាក់ត្រូវបានរៀ​ប​ចំបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕